សហភាពអឺរ៉ុប និងអារ៉ាប់ សហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមរួម

(VOVWORLD) - នាថ្ងៃទី ២៥ ខែកុម្ភៈ កិច្ចប្រជុំកំពូលនៃបណ្តាថ្នាក់ដឹកនាំសហភាពអឺរ៉ុបនិងអារ៉ាប់បានបិទបញ្ចប់ប្រកបដោយជោគជ័យក្រោយរយៈពេលពីរថ្ងៃធ្វើការនៅទីក្រុង Sharm El- Sheikh ប្រទេសអេហ្ស៊ីប។
សហភាពអឺរ៉ុប និងអារ៉ាប់ សហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមរួម - ảnh 1សហភាពអឺរ៉ុប និងអារ៉ាប់ សហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមរួម 

សេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំនេះបានសង្កត់ធ្ងន់ថា ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់គឺជាកូនសោរសំរាប់ការដោះស្រាយរាល់បញ្ហាសាកល្បងរួម ដែលបណ្តាប្រទេសអឺរ៉ុប និងបណ្តាប្រទេសអារ៉ាប់ត្រូវជួបប្រទះ។ សេចក្តីថ្លែងការណ៍នេះ បង្ហាញពីជំនឿទំនុកចិត្តរបស់ថ្នាក់ដឹកនាំក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប និងអារ៉ាប់ ដោយសំដៅជំរុញស្ថេរភាព និងវិបុលភាពនៅក្នុងតំបន់ទាំងពីរផងដែរ។ សេចក្តីថ្លែងការណ៍នេះក៏បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនានាក្នុងការចែករំលែកបទពិសោធន៍ និងធ្វើឲ្យទំនាក់ទំនងភាពជាដៃគូរវាងអារ៉ាប់និងអឺរ៉ុបកាន់តែស៊ីជម្រៅថែមទៀត។ កិច្ចប្រជុំលើកនេះបានពិភាក្សាអំពីដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា រួមមានស្ថានភាពរបស់ទីក្រុង Jerusalem  និងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយវិបត្តិនៅប្រទេសស៊ីរី លីប៊ី និងយេម៉ែនផងដែរ។ កិច្ចប្រជុំនេះបានដោះស្រាយរាល់ការព្រួយបារម្ភរបស់បណ្តាប្រទេសអំពីការ គំរាមកំហែងចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិនិងតំបន់ រួមមានបញ្ហាភារវកម្ម ជ្រុលនិយម និងសកម្មភាពធ្វើឲ្យស្ថិរភាពអន់ខ្សោយ ជួញដូរអាវុធខុសច្បាប់ ក៏ដូចជាបណ្តាបញ្ហាធ្វើចំណាកស្រុកខុសច្បាប់ផងដែរ។ កិច្ចប្រជុំកំពូល អារ៉ាប់ - អឺរ៉ុប លើកទី២នឹងរៀបចំនៅទីក្រុងព្រុចសែល (ប៊ែលហ្សិក) នាឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ