សហភាពអឺរ៉ុប (EU) កំណត់លក្ខខណ្ឌសម្រាប់ការឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀង Brexit ក្នុងឆ្នាំ២០២០

(VOVWORLD) - នាថ្ងៃទី ១៧ ខែមិថុនា ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសថា សហភាពអឺរ៉ុប (EU) នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងមួយស្តីពីទំនាក់ទំនងថ្មីជាមួយអង់គ្លេសនៅមុនចុងឆ្នាំនេះ ប៉ុន្តែនឹងមិនសម្រុះសម្រួលគ្នាអំពីស្តង់ដារ របស់ខ្លួនដើម្បីសម្រេចបានប្រការទាំងនេះឡើយ។
 សហភាពអឺរ៉ុប (EU) កំណត់លក្ខខណ្ឌសម្រាប់ការឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀង Brexit ក្នុងឆ្នាំ២០២០ - ảnh 1 ទង់ជាតិអង់គ្លេស (ខាងក្រោម) និងទង់អ៊ឺរ៉ុប (ខាងលើ) នៅទីក្រុងឡុងប្រទេសអង់គ្លេសនៅថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០១៩ ( រូបថតៈ AFP / TTXVN)

ថ្លែងទៅកាន់សភាអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថានាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានអះអាងជាមួយលោកស្រីថាទីក្រុងឡុងដ៍នឹងមិនស្វែងរកវីធីពន្យាពេលសម្រាប់កិច្ចចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងសហភាពអឺរ៉ុបនិងអង់គ្លេសឡើយ។

មុននោះនាថ្ងៃទី ១៥ ខែមិថុនាថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហភាពអឺរ៉ុបនិងអង់គ្លេសបានឯកភាពគ្នាបង្កើនកម្លាំងចលករ ថ្មីដល់កិច្ចចរចាពាណិជ្ជកម្មក្រោយ Brexit ដែលកំពុងតែជាប់គាំងហើយថែមទាំងជួយគាំទ្រដល់ផែនការពន្លឿនការចរចាស្តីពីទំនាក់ទំនងនាពេលអនាគតនៅ  ក្នុងរដូវក្តៅនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ