សហភាពអឺរ៉ុប (EU) មានបំណងចង់ចាប់ផ្តើមការចរចាពាណិជ្ជកម្មជាមួយអាមេរិកឱ្យកាន់តែលឿនកាន់តែល្អ

(VOVWORLD) - នាថ្ងៃទី ១៥ ខែមេសា សមាជិកទទួលបន្ទុកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបលោកស្រី Cecilia Malmstrom បានឲ្យដឹងថា EU មានបំណងចង់ចាប់ផ្តើមការចរចាពាណិជ្ជកម្មថ្មីជាមួយអាមេរិកឱ្យកាន់លឿនកាន់តែល្អ។
សហភាពអឺរ៉ុប (EU) មានបំណងចង់ចាប់ផ្តើមការចរចាពាណិជ្ជកម្មជាមួយអាមេរិកឱ្យកាន់តែលឿនកាន់តែល្អ - ảnh 1 សមាជិកទទួលបន្ទុកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបលោកស្រី Cecilia Malmstrom

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៊្រុចសែល(ប្រទេសបែលហ្សិក)លោកស្រី Malmstrom បានឲ្យដឹងថាលោកស្រីនឹងទាក់ទងជាមួយដៃគូអាមេរិកដើម្បីរៀបចំពេលវេលាសម្រាប់កិច្ចចរចាពាណិជ្ជកម្មលើកទីដំបូងឱ្យកាន់លឿនកាន់តែល្អ ហើយលោកស្រីក៏បានលើកច្បាស់ថា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមការចរចាពាណិជ្ជកម្មភ្លាមៗជាមួយអាមេរិក សំដៅលុបចោលពន្ធគយ ហើយកិច្ចព្រមព្រៀងមួយអាចសម្រេចបាននាពេលឆាប់ៗនេះ។ ប្រសិនបើភាគីទាំងពីរឯកភាពចាប់ផ្តើមធ្វើកិច្ចចរចានោះដំណើរការនឹងប្រព្រឹត្តទៅយ៉ាងឆាប់រហ័សផងដែរ។ យោងតាមមន្ត្រីរូបនេះបានឱ្យដឹងថា សហភាពអឺរ៉ុបបានប្តេជ្ញាចិត្តធ្វើគ្រប់យ៉ាងដើម្បីសម្រេចបាននូវដំណើរការចរចាពាណិជ្ជកម្មជាមួយអាមេរិកក្នុងអាណត្តិរបស់ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) Jean-Claude Juncker ដែលនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ