សហភាពអាហ្រ្វិក (AU) ដាស់តឿនដល់រាល់កត្តាខាងក្រៅឈប់ធ្វើអន្តរាគមន៍ចូលទៅក្នុងប្រទេសស៊ូដង់
(VOVWORLD) - នាថ្ងៃទី ៨ ខែមិថុនា សហភាពអាហ្រ្វិក (AU) បានដាស់តឿនឱ្យរាល់កត្តាខាងក្រៅឈប់ធ្វើអន្តរាគមន៍ចូលទៅក្នុងប្រទេស ស៊ូដង់ ដោយសារ ប្រទេសនេះកំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរនៅពេលដែលអស្ថិរភាពនយោបាយកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ប្រធានគណៈកម្មាធិការសហភាពអាហ្រ្វិក លោក Moussa Faki Mahamat |
ការអំពាវនាវជាបន្ទាន់នេះត្រូវបានធ្វើឡើងដោយប្រធានគណៈកម្មាធិការសហភាពអាហ្រ្វិក លោក Moussa Faki Mahamat នៅឯក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃដដែលនោះដោយសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវស្វែងរកដំណោស្រាយនានា ក្នុងនោះប្រជាជនស៊ូដង់ជាកត្តាស្នូល ដើម្បីដោះស្រាយវិបត្តិខាងនយោបាយ កំពុងប្រព្រឹត្តិទៅនៅក្នុងប្រទេសនេះផងដែរ។ សេចក្តីប្រកាសនេះបានលើកច្បាស់ថា"ប្រធានគណៈកម្មការសហភាពអាហ្រ្វិកបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់កត្តាបរទេសទាំងអស់ ដើម្បីព្យាយាមមិនធ្វើអន្ដរាគមន៍ ព្រមទាំងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងរបស់សហភាពអាហ្រ្វិក ដើម្បីគាំទ្រដល់ដំណើរការមួយដោយប្រជាជនស៊ូដង់ដឹកនាំនិងគ្រប់គ្រង់ផងដែរ ដែលក្នុងនោះមានការគោរពចំពោះឆន្ទៈរបស់ប្រជាជនស៊ូដង់ ក្នុងតំបន់និងទ្វីបអាហ្រ្វិក"។ សេចក្តីប្រកាសនេះក៏បានលើកទឹកចិត្តដល់ភាគីនានានៅស៊ូដង់ឱ្យចាត់វិធានការផ្នែកនយោបាយនិងសន្តិសុខទាំងអស់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការស្តារឡើងវិញនូវការចរចារ យ៉ាងឆាប់រហ័ស ដើម្បីឈានដល់សម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីដំណើរការអន្តរកាលឆ្ពោះទៅកាន់រដ្ឋអំណាចស៊ីវិលមួយផងដែរ "៕