សហភាពអាហ្វ្រីកចង់រួចផុតពីការចំណុះទៅលើអ្នកធ្វើហិរញ្ញប្បទាន
|
សហភាពអាហ្វ្រីកចង់រួចផុតពីការចំណុះទៅលើអ្នកធ្វើហិរញ្ញប្បទាន (tincaphe.vn) |
Vovworld-សហភាពអាហ្វ្រីក (AU) ទើបនឹងបានឡើងសំលេងអំពាវនាវប្រទេស
ជាសមាជិកមានវិធានការដាច់ខាតដើម្បីរួចផុតពីការចំណុះទៅលើអ្នកធ្វើហិរញ្ញប្ប
ទានដើម្បីឆ្ពោះទៅសន្តិសុខ សន្តិភាពនិងស្ថិរភាព។ នៅជំនួបសន្ទនានេះ បណ្ដា
សមាជិកនៃបណ្ដាប្រទេសទ្វីបអាហ្វ្រីកបានចាត់ទុកថា ទ្វីបខ្មៅបានចំណុះហួស
ហេតុទៅលើអង្គការសហប្រជាជាតិក៏ដូចជាប្រទេសនិងដំបន់ផ្សេងៗលើពិភពលោក
ក្នុងការធានាសន្តិភាពនិងស្ថិរភាពនៅដំបន់ ហេតុនេះហើយដល់ពេលត្រូវមានយុទ្ធ
សាស្ត្រល្អថែមទៀតដើម្បីបញ្ចប់ការចំណុះនេះ។ រដ្ឋមន្ត្រីក្រសួងការបរទេសនិង
សហប្រតិបត្តិការអន្តរជាតិរបស់តាយ៉ានីលោក Benard Membe បានបង្ហាញច្បាស់ថា
សហភាពអាហ្វ្រីកមិនអាចរងចាំទៅលើជំនួយឧបត្ថម្ភអន្តរជាតិដែលខ្ទង់ជំនួយមួយ
ចំនួននេះអាចយឺតយ៉ាវជាងបើប្រៀបនឹងតម្រូវការបន្ទាន់អំពីសន្តិសុខរបស់ដំបន់៕