សហរដ្ឋអាមេរិកចង់បង្ហើយការលុបបំបាត់នុយក្លេអ៊ែរនៅ ស.ប.ប.ក ក្នុងអាណត្តិដំបូងរបស់ លោក ប្រធានាធិបតី Donald Trump
(VOVWORLD) -នាថ្ងៃទី ៧ ខែមិនា មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអាមេរិកបានឲ្យដឹងថាប្រទេសនេះបានខិតខំប្រឹងប្រែងជំរុញការលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ ស.ប.ប.ក ទាំងស្រុង មុនពេលលោក ប្រធានាធិបតី Donald Trump បញ្ចប់អាណត្តិដំបូង។
លោក ប្រធានាធិបតី Donald Trump (ប្រភព៖ MSN) |
ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា គោលដៅក្នុងរយៈពេលពីរឆ្នាំខាងមុខគឺ សម្រេចឲ្យបានការលុបបំបាត់នុយក្លេអ៊ែរនៅ ស.ប.ប.ក ទាំងស្រុង អាចត្រួតពិនិត្យបាន ដែលរួមមានការ លុបបំបាត់ក្បាលគ្រាប់នុយក្លេអ៊ែរ មីស៊ីលឆ្លងទ្វីប ក៏ដូចជាបញ្ឈប់ជាស្ថាពររាល់កម្មវិធីអភិវឌ្ឍន៍អវុធប្រល័យលោកផ្សេងៗទៀត។
ស្ដីពីបណ្ដារបាយការណ៍ដែលចាត់ទុកថា ស.ប.ប.ក កំពុងជួសជុល ទីតាំងបាញ់បង្ហោះមីស៊ីល Dongchang-ri ឬហៅថាស្ថានីយ៍បាញ់បង្ហោះ ផ្កាយរណប Sohae ដែលប្រទេសនេះបាន ចាប់ផ្តើមបំផ្លាញចោលកាលពីឆ្នាំ ២០១៨ នោះ មន្ត្រីជាន់ខ្ពស់រូបនេះបានអះអាងថា ទីតាំងបាញបង្ហោះមីស៊ីលនេះមិនមែនជាផ្នែកសំខាន់មួយនៃហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងឡើយ។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៨ ខែមិនា ថ្លែងនៅក្នុងសន្និសីទកាសែតមួយ នៅខាងក្រៅសម័យប្រជុំប្រចាំឆ្នាំ រដ្ឋសភាចិននោះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានអំពាវនាវឲ្យមាន ដំណើការទូទៅស្ដីពីការលុបបំបាត់នុយក្លេអ៊ែរ និងបង្កើតយន្តការសន្តិភាពមួយសម្រាប់ស.ប.ប.ក៕