សហរដ្ឋអាមេរិកជួយរវៀតណាមក្នុងការសិក្សាស្រាវជ្រាវវ៉ាក់សាំងចំប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក

(VOVWORLD) - ចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី១៤ ខែកុម្ភៈ អង្គភាពមានសមត្ថកិច្ចរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ រួមទាំងសហគ្រាសវៀតណាមមួយចំនួន បានជួបពិភាក្សាការងារជាមួយ ក្រុមអ្មកជំនញស្រាវជ្រាវវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិកនៃក្រសួងកសិកម្មអាមេរិក។
សហរដ្ឋអាមេរិកជួយរវៀតណាមក្នុងការសិក្សាស្រាវជ្រាវវ៉ាក់សាំងចំប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក - ảnh 1 សហរដ្ឋអាមេរិកគាំទ្រវៀតណាមក្នុងការសិក្សាស្រាវជ្រាវវ៉ាក់សាំងចំពោះជំងឺប៉េស្តជ្រូកអាហ្វ្រិក (រូបថត៖ TTXVN)

នាថ្ងៃទី ១០ ខែកុម្ភះ នៅឯកិច្ចប្រជុំនេះ ក្រសួងកសិកម្មអាមេរិកបានផ្ទេរវីរុសដែលត្រូវបានស្រាវជ្រាវដោយជោគជ័យ ហើយកាត់ចោលហ្សែន ពុលជូនទៅកាន់វៀតណាម។ ការផ្ទេរនេះនឹងជួយឲ្យការសិក្សាស្រាវជ្រាវ ហើយឆ្ពោះទៅការ    ផលិតវ៉ាក់សាំង ទប់ស្កាត់នឹងជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅវៀតណាមផងដែរ ។

ក្រសួងកសិកម្មអាមេរិកក៏សន្យា ជួយគាំទ្រដល់បុគ្គលិកបច្ចេកទេសរវាងប្រទេសទាំងពីរ ដើម្បីរួមសិក្សាស្រាវ ជ្រាវ និងអភិវឌ្ឍដំណើរការវាយតម្លៃគុណភាពវ៉ាក់សាំង ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យវៀតណាមអាចដាក់ចេញស្តង់ដារត្រួតពិនិត្យឲ្យបានឆាប់ៗ បន្ទាប់ពីការស្រាវជ្រាវប្រកបដោយជោគជ័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ