សហរដ្ឋអាមេរិកជំរុញកិច្ចប្រជុំទ្វេភាគី ស្វែងរកការដោះស្រាយភាពតានតឹងនៅតំបន់ហ្គាហ្សាស្ទ្រីប

(VOVWORLD) - នាថ្ងៃទី ៣១ ខែមករា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបពិភាក្សាជាមួយសមភាគីអង់គ្លេស  Grant Shapps នៅមន្ទីរបញ្ចកោណ ដោយពិភាក្សាអំពីការគំរាមកំហែងសន្តិសុខនៅមជ្ឈិមបូព៌ា។ 
សហរដ្ឋអាមេរិកជំរុញកិច្ចប្រជុំទ្វេភាគី ស្វែងរកការដោះស្រាយភាពតានតឹងនៅតំបន់ហ្គាហ្សាស្ទ្រីប - ảnh 1ទាហានអ៊ីស្រាអែល និងរថយន្តយោធាត្រូវបានដាក់ពង្រាយនៅតំបន់ព្រំដែនជាមួយនឹងតំបន់ Gaza Strip នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ (រូបថត៖ AFP/TTXVN)

អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយទោ Pat Ryder បាននិយាយថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាជាច្រើន រួមទាំង "ការកើនឡើងការវាយប្រហារ" លើកង ទ័ពអាមេរិកនៅមជ្ឈិមបូព៌ា និងការវាយប្រហារដោយកងកម្លាំង Houthi សំដៅលើសកម្មភាពនាវាចរណ៍អន្តរជាតិនៅសមុទ្រក្រហម ក៏ដូចជាជំនួយឧបត្ថម្ភសម្រាប់តំបន់ហ្គាហ្សារនិងគោលនយោបាយគាំទ្រអ៊ុយក្រែន។

នាថ្ងៃដដែល ទូរទស្សន៍ Aljazeera បានដកស្រង់ព័ត៌មានពីក្រសួងការបរទេសកាតាថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអាមេរិក នាយករដ្ឋមន្ត្រីកាតា និងរដ្ឋមន្ត្រីការបរទេស Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានជួបជាមួយទីប្រឹក្សា Sullivan នៅទីក្រុងវ៉ាស៊ីនតោន ក្នុងនោះបានពិភាក្សាអំពីការស្វែងរក "ដំណោះស្រាយដ៏ត្រឹមត្រូវ និងយូរអង្វែងសម្រាប់បុព្វហេតុរបស់ជន ប៉ាឡេស្ទីន"។ លោក Al Thani ក៏បានចូលរួមក្នុងកិច្ចប្រជុំជាច្រើនផ្សេងទៀតជាមួយសមាជិកនៃគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក ដោយពិភាក្សាអំពី “ការធានាបាននូវជំនួយមនុស្សធម៌ត្រូវបាននាំយកមកក្នុងតំបន់ហ្គាហ្សា ប្រកបដោយនិរន្តរភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ