សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចចែករំលែកវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ជាមួយពិភពលោក

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាកម្មមនុស្សអាមេរិកលោក Alex Azar កាលពីថ្ងៃទី ១០ ខែសីហា បានប្រកាសថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចចែករំលែកវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ជាមួយពិភពលោកបន្ទាប់ពីបានឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៃប្រទេសនេះ។
សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចចែករំលែកវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ជាមួយពិភពលោក - ảnh 1 រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាកម្មមនុស្សអាមេរិកលោក Alex Azar (រូបថត៖ AP)

អញ្ជើញថ្លែងក្នុងដំណើរបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ (ចិន) កាលពីថ្ងៃទី ១០ ខែសីហា លោក Alex Azar បានមានប្រសាសន៍ថាអាទិភាពចម្បងរបស់អាមេរិកគឺការអភិវឌ្ឍ និងផលិតវ៉ាក់សាំងគ្រប់គ្រាន់ និងថ្នាំព្យាបាលប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព ដែលត្រូវបាននាយកដ្ឋានគ្រប់គ្រងចំណីអាហារ និងឱសថអនុម័ត សំដៅឆ្លើយតបនឹងតម្រូវការប្រើប្រាស់ថ្នាំសង្កូវក្នុងស្រុក។

យោងតាមលោករដ្ឋមន្ត្រី Azar ថា បន្ទាប់ពីការឆ្លើយតបនឹងតម្រូវការក្នុងស្រុកនោះ ផលិតផលនានារបស់អាមេរិកនឹងត្រូវបានចែកចាយដោយយុត្តិធម៌នៅជុំវិញពិភពលោក ដោយមានការពិគ្រោះយោបល់ជាមួយសហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ