សហរដ្ឋអាមេរិកត្រៀមខ្លួនសម្រាប់ទំនាក់ទំនងក្រោយ Brexit ដែលកាន់តែរឹងមាំជាមួយចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប
(VOVWORLD) - សូមគូសបញ្ជាក់ថា ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប បាន ឈានដល់កិច្ចព្រមព្រៀងមួយបន្ទាប់ពីការចរចាដ៏លំបាកអូសបន្លាយជាច្រើនខែ។
រដ្ឋបាលជិតផុតអាណត្តិរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃទី ២៥ ធ្នូបានស្វាគមន៍ចំពោះការដែល អង់គ្លេសនិងសហភាពអឺរ៉ុប (EU) បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ដោយបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេច ដើម្បីកសាង “ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកឲ្យកាន់តែខ្លាំងក្លាជាង”។ នៅលើបណ្តាញសង្គម Twitter មន្ត្រីសន្តិសុខសេតវិមានបានសម្តែងការអបអរសាទរចំពោះចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប ដែលបានបំពេញកិច្ចព្រមព្រៀងក្រោយ Brexit ជាប្រវត្តិសាស្ត្រ ព្រមទាំងបានបញ្ជាក់ថា “អាមេរិកត្រៀមខ្លួនជួបធ្វើការជាមួយគ្រប់ភាគី ដើម្បីកសាងទំនាក់ទំនងឆ្លងទ្វីបអាត្លង់ទិករឹតតែខ្លាំងជាងនេះទៅទៀតនៅឆ្នាំក្រោយ”។
សូមគូសបញ្ជាក់ថា ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងមួយបន្ទាប់ពីការចរចាដ៏លំបាកអូសបន្លាយជាច្រើនខែ។ អ្នកគាំទ្រ Brexit អង់គ្លេស បានសន្យាជាយូរមកហើយនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនិងមានប្រយោជន៍ជាមួយសហរដ្ឋអាមេរិក ដើម្បីជំនួសវិញនឹងការចាកចេញរបស់ខ្លួន សម្រាប់សហភាពអឺរ៉ុប៕