សហរដ្ឋអាមេរិកនិងចិនចរចាលើបញ្ហាពាណិជ្ជកម្ម

(VOVWORLD) -ជំនួបចរចានេះត្រូវបាន ធ្វើឡើងនៅ ទីក្រុងសៀងហៃ (ប្រទេសចិន) សំដៅរកវិធានការដើម្បីដោះស្រាយសង្គ្រាមពាណិជ្ជកម្ម ដែលបានអូសបន្លាយក្នុងរយៈពេល ១ ឆ្នាំកន្លងទៅរវាងប្រទេសមហាអំណាចខាងសេដ្ឋកិច្ចជួរមុខនៅលើពិភពលោក។
សហរដ្ឋអាមេរិកនិងចិនចរចាលើបញ្ហាពាណិជ្ជកម្ម - ảnh 1 ទង់ជាតិអាមេរិក និងចិន(កណ្ដាល) (រូបថត៖ vnanet.vn)

បន្ទាប់ពីជំនួបពិគ្រោះយោបល់នាយប់ថ្ងៃទី ៣០ ខែកក្កដា នោះ ក្នុងថ្ងៃទី ៣១ខែកក្កដា តំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer និងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បានចាប់ផ្តើម ចរចាពាណិជ្ជកម្មជាមួយឧបនាយករដ្ឋមន្រ្តីចិនលោក Liu He។ ជំនួបចរចានេះត្រូវបាន ធ្វើឡើងនៅ ទីក្រុងសៀងហៃ (ប្រទេសចិន) សំដៅរកវិធានការដើម្បីដោះស្រាយសង្គ្រាមពាណិជ្ជកម្ម ដែលបានអូសបន្លាយក្នុងរយៈពេល ១ ឆ្នាំកន្លងទៅរវាងប្រទេសមហាអំណាចខាងសេដ្ឋកិច្ចជួរមុខនៅលើពិភពលោក។

មុននេះ នារសៀលថ្ងៃទី ៣០ ខេកក្កដាគណៈប្រតិភូអាមេរិកបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃ និងចូលរួមពិធីទទួលទានអាហារពេលល្ងាចជាមួយគណៈប្រតិភូចិននៅឯសណ្ឋាគារ Fairmont Peace ប៉ុន្តែមិនបានបង្ហើបព័ត៌មានដល់ប្រព័ន្ធផ្សព្វផ្សាយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ