សហរដ្ឋអាមេរិកនឹ​ងបន្តដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ចាប់ពីថ្ងៃទី ១៥ ខែធ្នូ

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីប្រតិបត្តិការរោងចក្រនុយក្លេអ៊ែរ Fordow កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានឲ្យដឹងថា អ៊ីរ៉ង់មានបរិមាណសារធាតុអ៊ុយរ៉ាញ៉ូមគ្រប់គ្រាន់ដែលត្រូវបានចម្រើន ហើយនាចប្ចុប្បន្នគ្មានមានមូលហេតុ អ្វីស្របច្បាប់ណាមួយដើម្បីធ្វើឲ្យអ៊ីរ៉ង់បន្តការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមនៅឯមូលដ្ឋាននុយក្លេអ៊ែរនេះឡើយ ។
សហរដ្ឋអាមេរិកនឹ​ងបន្តដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ចាប់ពីថ្ងៃទី ១៥ ខែធ្នូ - ảnh 1 រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo ( រូបថត៖ Reuter)

លោក Pompeo ក៏បានអះអាងថាការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអ៊ីរ៉ង់នឹងបន្តតភ្ជាប់ឡើងវិញចាប់ពីថ្ងៃទី ១៥ ខែធ្នូខាងមុខនេះ។ ហើយលោកក៏ចោទប្រកាន់អ៊ីរ៉ង់ថាកំពុងខិតខំប្រឹងប្រែងក្នុងចាប់ជំរិតទារប្រាក់ដោយនុយក្លេអ៊ែរដែលអាចនាំឱ្យមានភាពឯកោផ្នែកនយោបាយនិងសេដ្ឋកិច្ចបន្តទៀតផងដែរ។

       រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានសំដែងការព្រួយបារម្ភអំពីការធ្វើបាតុកម្មនានា ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសអ៊ីរ៉ង់ ដែលពាក់ព័ន្ឌនឹងនឹងការឡើងថ្លៃប្រេងឥន្ធនៈចាប់តាំងពីចុងសប្តាហ៍មុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ