សហរដ្ឋអាមេរិកនឹងប្រកាសកាត់បន្ថយទាហានចំនួន ៤.០០០ នាក់នៅអាហ្វហ្គានីស្ថាន

(VOVWORLD) - អាជ្ញាធរអាមេរិកនឹងប្រកាសគំរោងកាត់បន្ថយទាហានចំនួន ៤,០០០ នាក់បើប្រៀបធៀបនឹងកងទ័ពអាមេរិកចំនួន ១៣,០០០ នាក់ដែលកំពុងឈរជើងនៅប្រទេសអាស៊ីខាងត្បូងនេះ។

នាថ្ងៃទី ១៤ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មានអាមេរិកបានផ្សាយដំណឹងថា អាជ្ញាធររបស់ប្រធានាធិបតិលោក Donald Trump នឹងប្រកាសផែនការដកកងទ័ពចេញពីអាហ្វហ្គានីស្ថានក្នុងរយៈពេលដ៏ខ្លឹខាងមុខ។ យោងតាមនោះ អាជ្ញាធរអាមេរិកនឹងប្រកាសគំរោងកាត់បន្ថយទាហានចំនួន ៤,០០០ នាក់បើប្រៀបធៀបនឹងកងទ័ពអាមេរិកចំនួន ១៣,០០០ នាក់ដែលកំពុងឈរជើងនៅប្រទេសអាស៊ីខាងត្បូងនេះ។

ទីភ្នាក់ងារព័ត៌មាន CNN ក៏បានដកស្រង់សម្តីពីមន្រ្តីម្នាក់បានឲ្យដឹងថា ការប្រកាសផែនការដកកងទ័ពចេញនឹងត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឆាប់បំផុតនៅក្នុងសប្តាហ៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ