សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបឯកភាពគ្នារៀបចំកិច្ចសន្ទនាស្តីពីប្រទេសចិន
(VOVWORLD) - នាថ្ងៃទី ២៥ ខែមិថុនា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានឲ្យដឹងថាទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមទទួលយកសំណើរបស់សហភាពអឺរ៉ុបរៀបចំការសន្ទនាស្តីពីប្រទេសចិន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo (រូបថត៖ AFP/TTXVN) |
យោងតាមលោក Pompeo នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១៥ ខែមិថុនាកន្លងមក សហរដ្ឋអាមេរិកបានយល់ព្រមទទួលយកសំណើរបស់តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់ EU លោក Josep Borrell ដើម្បីបង្កើតកិច្ចសន្ទនាផ្លូវការរវាងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបអំពីប្រទេសចិន។
លោក Pompeo បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបត្រូវការការឯកភាពគ្នាស្តីពីប្រទេសចិន។ ផែនការនៃកិច្ចសន្ទនានេះត្រូវបានលើកឡើងនៅក្នុងបរិបទដែលលោក Pompeo កំពុងព្យាយាមដាក់សម្ពាធលើប្រទេសដទៃទៀតដើម្បី «ធ្វើពហិការ» សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ Huawei របស់ប្រទេសចិន ដោយយកមកមូលហេតុថាក្រុមហ៊ុននេះអាចបង្កឡើងហានិភ័យដល់សន្តិសុខនិងសិទ្ធិបុគ្គល៕