សហរដ្ឋ​អាមេរិក​បញ្ជាក់​ពីការប្ដេជ្ញាចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ

(VOVWORLD) - បេសកជនពិសេអាមេរិកទទួលបន្ទុកអាកាសធាតុ លោក John Podesta កាលពី ថ្ងៃ១១ វិច្ឆិកា បានបញ្ជាក់ថា អាមេរិកនឹងបន្តប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយមិនអើពើដល់ការជាប់ឆ្នោតថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ឡើយ។ 

យោងតាមសេចក្តីប្រកាសដែលបានចេញផ្សាយនៅក្នុងសន្និសីទលើកទី ២៩ នៃភាគី អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៩) ដែលប្រព្រឹត្តទៅនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ បេសកជនពិសេសលោក Podesta បានទទួលស្គាល់ពីលទ្ធភាពដែល  រដ្ឋបាលសហរដ្ឋអាមេរិកនាពេលខាងមុខ នឹងផ្លាស់ប្តូរ គោលនយោបាយអាកាសធាតុ ហើយលោកបានសម្ដែងទំនុកចិត្តអំពីទីក្រុង រដ្ឋ និងប្រជាជន អាមេរិកនឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធនេះ។

សហរដ្ឋ​អាមេរិក​បញ្ជាក់​ពីការប្ដេជ្ញាចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ - ảnh 1លោក John Podesta បេសកជនអាកាសធាតុរបស់អាមេរិក។ រូបថត៖ Yonhap/TTXVN

មុននោះ ក្នុងអំឡុងយុទ្ធនាការចលនាបោះឆ្នោត ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Trump បានប្រកាសថា លោកនឹងដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ប្រការនេះបានគ្រប់ដណ្ដប់ស្រមោលខ្មៅទៅលើសន្និសិទ COP ២៩ ជាទីកន្លែងដែលត្រូវការប្ដេជ្ញាចិត្តយ៉ាងខ្លាំង ពីសហគមន៍ពិភពលោកទាំងមូលចំពោះការខិតខំប្រឹងប្រែង រួមគ្នា។

សន្និសីទមានការចូលរួមពីគណៈប្រតិភូជាង ៥១,០០០ នាក់ ហើយបានប្រព្រឹត្តទៅក្នុង បរិបទដែលឆ្នាំ ២០២៤ ត្រូវបានគេព្យាករណ៍ថានឹងបង្កើតកំណត់ត្រាសីតុណ្ហភាព ដោយដាក់ សម្ពាធយ៉ាងខ្លាំងលើរដ្ឋាភិបាលនានាឱ្យធ្វើសកម្មភាពកាន់តែប្ដូរផ្ដាច់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ