សហរដ្ឋអាមេរិកបានប្រកាសពីការត្រៀមខ្លួនជាស្រេចជួយស្រោចស្រង់ JCPOA ជាមួយអ៊ីរ៉ង់

(VOVWORLD) - ភាគីទាំងអស់បានសម្តែងការប្តេជ្ញាចិត្ត ហើយមានបំណងចង់សម្រេចបានឯកសារចុងក្រោយនៃសេចក្តីព្រាងកិច្ចព្រមព្រៀង។
សហរដ្ឋអាមេរិកបានប្រកាសពីការត្រៀមខ្លួនជាស្រេចជួយស្រោចស្រង់ JCPOA ជាមួយអ៊ីរ៉ង់ - ảnh 1រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian (រូបថត៖ AFP/VNA)

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនាថ្ងៃទី ៨ ខែសីហាបានឲ្យដឹងថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេច "ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយយ៉ាងឆាប់រហ័ស" ដើម្បីជួយស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលមានឈ្មោះថា ផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដោយឈរលើមូលដ្ឋាននៃសំណើរបស់សហភាពអឺរ៉ុប (EU)។

ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃទី ៨ ខែសីហា បានឲ្យដឹងថាប្រសិនបើភាគីពាក់ព័ន្ធនានាចូលរួមចរចានៅទីក្រុងវីយែន (អូទ្រីស) ជាពិសេសគឺសហរដ្ឋអាមេរិកនោះ ធ្វើសកម្មភាពជាក់ស្តែង និងជៀសវាងវិធានការមិនមានលក្ខណៈស្ថាបនានឹងបើកផ្លូវជួយស្រោចស្រង់ JCPOA។ យោងតាមរដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian ថា ភាគីទាំងអស់បានសម្តែងការប្តេជ្ញាចិត្ត ហើយមានបំណងចង់សម្រេចបានឯកសារចុងក្រោយនៃសេចក្តីព្រាងកិច្ចព្រមព្រៀង។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងចុងក្រោយត្រូវឆ្លើយតបនឹងរាល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជនអ៊ីរ៉ង់ ក៏ដូចជាធានាការដកទណ្ឌកម្មលើទីក្រុងតេអេរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ