សហរដ្ឋអាមេរិកបានផ្លាស់ប្តូរគោលជំហររបស់ខ្លួនលើការសាងសង់ទីលំនៅដ្ឋានសម្រាប់ជនជាតិជ្វីហ្វនៅតំបន់ West Bank

(VOVWORLD) - នៅក្នុងសេចក្តីប្រកាសដែលបានលើកឡើងកាលពី ថ្ងៃទី ១៨ ខែវិច្ឆិកា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានអះអាងថា សហរដ្ឋ អាមេរិកគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការសាងសង់ទីលំនៅដ្ឋានសម្រាប់ជនជាតិជ្វីហ្វនៅតំបន់ West Bank ដែលបានកាន់កាប់។
សហរដ្ឋអាមេរិកបានផ្លាស់ប្តូរគោលជំហររបស់ខ្លួនលើការសាងសង់ទីលំនៅដ្ឋានសម្រាប់ជនជាតិជ្វីហ្វនៅតំបន់ West Bank - ảnh 1 សហរដ្ឋអាមេរិកបានផ្លាស់ប្តូរគោលជំហររបស់ខ្លួនលើការសាងសង់ទីលំនៅដ្ឋានសម្រាប់ជនជាតិជ្វីហ្វនៅតំបន់ West Bank (រូបថត៖ AFP/TTXVN)

លោកក៏បន្តទៀតថា "ការសាងសង់តំបន់ទីលំនៅដ្ឋានស៊ីវិលរបស់អ៊ីស្រា     អែលនៅតំបន់ West Bank  គឺធម្មជាតិមិនស្របនឹងច្បាប់អន្ដរជាតិទេ"។  សេចក្តីប្រកាសនេះបង្ហាញពីការផ្ទុយនៃគោលនយោបាយរបស់អាមេរិកក្នុងរយៈពេល ៤០ ឆ្នាំកន្លង មកចំពោះការតាំងទីលំនៅដ្ឋានរបស់អ៊ីស្រាអែល នៅពេលដែលបានច្រានចោលទស្សនៈខាងគតិយុត្តិល់របស់ក្រសួងការបរទេសអាមេរិក ចាប់តាំងពីឆ្នាំ ១៩៧៨ ដោយអះអាងថាការតាំងទីលំនៅដ្ឋានទាំងនោះមិនសមស្របនឹងច្បាប់អន្ដរជាតិ។ ឆ្លើយតបទៅនឹងសេចក្តីប្រកាសដូចពោលខាងលើនេះរបស់រដ្ឋអំណាចអាមេរិក នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netayahu បានអះអាងថាការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅពេលដែលចាត់ទុកការតាំងទីលំនៅដ្ឋានសម្រាប់ជនជាតិជ្វីហ្វគឺមិនមែនជាអំពើខុសច្បាប់ទេដោយ "បានកែកំហុសក្នុងប្រវត្តិសាស្រ្តផងដែរ "។ នៅពេលនោះ លោក Mahmoud Abbas - អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudaineh បានថ្កោលទោសចំពោះសកម្មភាពរបស់អាមេរិកដែលផ្ទុយស្រឡះពីច្បាប់អន្តរជាតិ ហើយអាមេរិកបាត់បង់ទំនុកចិត្ត និងមិនអាចដើរតួនាទីណាមួយនៅក្នុងដំណើរការសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ានោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ