សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់លើការគាំទ្ររបស់ខ្លួនចំពោះចក្ខុវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក

(VOVWORLD) - សហរដ្ឋអាមេរិកប្តេជ្ញាធ្វើការជាមួយដៃគូ និងសម្ព័ន្ធមិត្ត ដើម្បីធានាបាននូវតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរី បើកចំហ វិបុលភាព ធន់ និងសុវត្ថិភាព។
សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់លើការគាំទ្ររបស់ខ្លួនចំពោះចក្ខុវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក - ảnh 1អនុប្រធានាធិបតីអាមេរិក Kamala Harris  (រូបថត៖ Reuters)

នាថ្ងៃទី ៧ ខែកញ្ញា ខណៈពេលដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) នៅរដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ី អនុប្រធានាធិបតីអាមេរិក Kamala Harris បានអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមហាសមុទ្រឥណ្ឌា-ប៉ាស៊ី ហ្វិកនិងតួនាទីមជ្ឈភាពរបស់អាស៊ាន ខណៈពេលដែលសង្កត់ធ្ងន់ទៅលើការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះចក្ខុវិស័យអាស៊ានសម្រាប់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិកប្តេជ្ញាធ្វើការជាមួយដៃគូ និងសម្ព័ន្ធមិត្ត ដើម្បីធានាបាននូវតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរី បើកចំហ វិបុលភាព ខ្លួនទីពឹងខ្លួន និងសុវត្ថិភាព។ អនុប្រធានាធិបតីបានលើកឡើងពីទំនាក់ទំនងសេដ្ឋកិច្ចដ៏ស៊ីជម្រៅ រវាងសហរដ្ឋ អាមេរិក និងអាស៊ីអាគ្នេយ៍ ហើយបានពិនិត្យមើលកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់វិបុលភាពតាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ និងនិរន្តរភាព ពន្លឿនការផ្លាស់ប្តូរថាមពល និងការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។

អនុប្រធានាធិបតីលោកស្រី Kamala Harris ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ក្នុងការរក្សាសន្តិភាព និងវិបុលភាពនៅមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ