សហរដ្ឋអាមេរិកប្រកាសថា​ នៅតែត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងជាមួយតាលីបង់

(VOVWORLD) -នាថ្ងៃទី ៤ ខែកញ្ញា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper ក៏បានជូនដំណឹងដល់មជ្ឈដ្ឋានមន្ត្រីនៃសម្ព័ន្ធមិត្តអឺរ៉ុបអំពីសេចក្តីព្រាងនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមតាលីបង់នៅអាហ្វហ្គានីស្ថាន។
សហរដ្ឋអាមេរិកប្រកាសថា​ នៅតែត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងជាមួយតាលីបង់ - ảnh 1 កម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន (រូបថតៈ AFP / TTXVN)

នាថ្ងៃទី ៦ ខែកញ្ញា          រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានអះអាងថា សហរដ្ឋអាមេរិកនៅតែត្រៀមខ្លួនជាស្រេច ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមតាលីបង់ ក្នុងបរិបទ ដែលខ្មាន់កាំភ្លើងតាលីបង់បានបើកការវាយប្រហារជាច្រើនលើកច្រើនសារ និងធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាហ្វហ្គានីស្ថាន។

មុននេះ នាថ្ងៃទី ៤ ខែកញ្ញា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper ក៏បានជូនដំណឹងដល់មជ្ឈដ្ឋានមន្ត្រីនៃសម្ព័ន្ធមិត្តអឺរ៉ុបអំពីសេចក្តីព្រាងនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមតាលីបង់នៅអាហ្វហ្គានីស្ថាន។ លោកក៏បានបញ្ជាក់ថា កិច្ចព្រមព្រៀងចុងក្រោយ ដើម្បីបញ្ចប់សង្រ្គាមដែលអូសបន្លាយយូរអង្វែងក្នុងប្រវត្តិសាស្ត្រអាមេរិក នៅតែស្ថិតក្រោមការពិចារណាឡើងវិញ។

រហូតមកដល់ពេលនេះ តាលីបង់នៅតែបដិសេធមិនចរចាជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដោយច្រានចោលការអំពាវនាវឱ្យមានបទឈប់បាញ់ ព្រមទាំងជំរុញខ្លាំងរាល់ការវាយប្រហារលើរដ្ឋាភិបាលអាហ្វហ្គានីស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ