សហរដ្ឋអាមេរិកប្រឆាំងជំទាស់រាល់ទង្វើបង្ករឿងហេតុនៅសមុទ្រខាងកើត និងសមុទ្រ Hoa Tung
(VOVWORLD) - ចិនមិនបានអនុវត្តន៍ការសន្យារបស់ខ្លួនអំពីការគោរពច្បាប់អន្តរជាតិ ក៏ដូចជាមិនគោរពតាមការសន្យានៅចំពោះសហគមន៍អន្តរជាតិផងដែរ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper (រូបថត៖ TTXVN) |
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper នាថ្ងៃទី ២៦ ខែសីហា បានព្រមានថាផែនការធ្វើទំនើបកម្មកម្លាំងយោធារបស់ចិននឹងនាំមកនូវទង្វើបង្ករឿងហេតុនៅសមុទ្រខាងកើត និងសមុទ្រ Hoa Tung។
អញ្ជើញថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍មួយនៅកោះហាវ៉ៃ (សហរដ្ឋអាមេរិក) នោះ លោករដ្ឋមន្រ្តី Mark Esper បានចាត់ទុកថា ចិនមិនបានអនុវត្តន៍ការសន្យារបស់ខ្លួនអំពីការគោរពច្បាប់អន្តរជាតិ ក៏ដូចជាមិនគោរពតាមការសន្យានៅចំពោះសហគមន៍អន្តរជាតិ ដែលក្នុងនោះមានការមិនធ្វើយោធូបនីយកម្មសមុទ្រខាងកើតផងដែរ៕