សហរដ្ឋអាមេរិកផ្តោតការយកចិត្តទុកដាក់លើលទ្ធភាពនៃកិច្ចចរចានុយក្លេអ៊ែរជាមួយ ស.ប.ប កូរ៉េ
(VOVWORLD) - សហរដ្ឋអាមេរិកតៀមខ្លួនជាស្រេចបន្តការចរចាអំពីបញ្ហាលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយ ស.ប.បកូរ៉េ ប្រសិនបើទីក្រុងព្យុងយ៉ាងមានបំណងស្រដៀងគ្នាដែរ។ នេះគឺជាការបញ្ជាក់របស់លោក Alex Wong បេសកជនពិសេសទទួលបន្ទុកបញ្ហា ស.ប.បកូរ៉េ នៃក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី ២៦ ខែកុម្ភៈ។
លោក Alex Wong បេសកជនពិសេសទទួលបន្ទុកបញ្ហា ស.ប.បកូរ៉េ នៃក្រសួងការបរទេសអាមេរិក (រូបថត៖ Yonhap) |
ថ្លែងមតិនៅក្នុងកិច្ចពិភាក្សានៅវិទ្យាស្ថាន Hudson លោក Alex Wong បានសង្កត់ធ្ងន់ថា “នោះមិនត្រឹមតែជាជំនូបថ្នាក់ដឹកនាំប៉ុណ្ណោះទេគឺ ក្រុមចរចានៃប្រទេសទាំងពីរក៏ត្រូវជួបគ្នាដែរ។ យើងខ្ញុំត្រូវខឹតខំប្រឹងប្រែងនិងធ្វើការឲ្យបានលម្អិតដើម្បីកសាងដំណើរការនេះប្រកបដោយតុល្យភាព សមស្របនឹងផលប្រយោជន៍របស់ទាំងសហរដ្ឋអាមេរិកនិងស.ប.បកូរ៉េ”។
យោងតាមលោក Alex Wong ដែរ សហរដ្ឋអាមេរិកនឹងឆ្ពោះទៅការថែរក្សាគោលនយោបាយដាក់ទណ្ឌកម្ម លុះត្រាតែស.ប.បកូរ៉េបានបង្ហាញថា ខ្លួនបំពេញការសន្យារបស់ខ្លួនស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ។
នាបច្ចប្បន្ននេះ កិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក - ស.ប.បកូរ៉េបាននៅឈរទ្រឹមមួយកន្លែង គិតតាំងពីក្រោយពីកិច្ចប្រជុំកំពូលអាមេរិក - ស.ប.បកូរ៉េលើកទី ២ នៅទីក្រុងហាណូយកាលពីខែកុម្ភៈឆ្នាំ ២០១៩។ កាលពីខែមុន ស.ប.បកូរ៉េបានប្រកាសថា ខ្លួនលែងមានកាតព្វកិច្ចគោរពតាមការសន្យាស្ដីអំពីការបញ្ឈប់ការសាកល្បង នុយក្លេអ៊ែរនិងបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីបទៀតហើយ ពីព្រោះសហរដ្ឋអាមេរិកមិនបានឆ្លើយតបនឹងពេលវេលាកំណត់ដើម្បីផ្លាស់ប្តូរទស្សនៈចរចា ដែលទីក្រុងព្យុងយ៉ាងបាននាំចេញនោះ៕