សហរដ្ឋអាមេរិកពិចារណាហាមប្រាមសម្ព័ន្ធក្រុមហ៊ុន Alibaba របស់ចិន​ធ្វើ​ប្រតិបត្តិការនៅប្រទេសនេះ

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា លោកកំពុងធ្វើការពិចារណាថាតើត្រូវហាមប្រាម សម្ព័ន្ធក្រុមហ៊ុន បច្ចេកវិទ្យា Alibaba របស់ចិន ធ្វើប្រតិបត្តិការនៅអាមេរិកដែរឬអត់។
សហរដ្ឋអាមេរិកពិចារណាហាមប្រាមសម្ព័ន្ធក្រុមហ៊ុន Alibaba របស់ចិន​ធ្វើ​ប្រតិបត្តិការនៅប្រទេសនេះ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ TTXVN)

ថ្លែងនៅក្នុង សន្និសីទសារព័ត៌មាននៅថ្ងៃទី ១៥ ខែសីហា (ម៉ោងនៅសហរដ្ឋអាមេរិក) ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា លោកកំពុងបង្កើនសម្ពាធ លើបណ្ដាសហគ្រាសរបស់ចិន ដូចជាហាមប្រាមកម្មវិធី TikTok នៅសហរដ្ឋអាមេរិក។

មុននេះ នាថ្ងៃទី ១៤ ខែសីហា សហរដ្ឋអាមេរិកបានស្នើសុំឱ្យក្រុមហ៊ុន ByteDance ត្រូវដកទុនចំពោះប្រតិបត្តិការរបស់ TikTok នៅក្នុងប្រទេសនេះ រយៈពេល ៩០ ថ្ងៃ។ នេះគឺជាការខិតខំប្រឹងប្រែងថ្មីៗ ដើម្បីបង្កើនសម្ពាធលើសហគ្រាសចិន ដែលពាក់ព័ន្ធនឹងការព្រួយបារម្ភអំពី សុវត្ថិភាពទិន្នន័យឯកជន។ នាថ្ងៃទី ១៥ ខែសីហា ប្រធានាធិបតីអាមេរិកលោក Donald Trump បានចេញផ្សាយក្រឹត្យថ្មីមួយ ដោយស្នើឲ្យក្រុមហ៊ុននេះត្រូវបោះបង់ចោលផលប្រយោជន៍ក្នុង កម្មវិធីវីដេអូខារ៉ាអូខេ Musical.ly ដែលសម្ព័ន្ធក្រុមហ៊ុននេះបានទិញ និងរួមបញ្ចូលគ្នាជាមួយកម្មវិធី វីដេអូ TikTok ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ