សហរដ្ឋអាមេរិកពិចារណាឡើងវិញចំពោះពេលវេលាដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន

(VOVWORLD) - អញ្ជើញថ្លែងទៅកាន់អ្នកសារព័ត៌មាន ព្រឹទ្ធសមាជិកលោក  Menendez បានសម្តែងការព្រួយបារម្ភអំពីដំណើរការសន្តិភាពនៅអាហ្វហ្គានីស្ថាន និងបានអះអាងទៀតថា ក្រុមតាលីបង់ «មិនបានគោរពឲ្យបានច្បាស់លាស់» នូវរាល់ការសន្យា ដែលកងកម្លាំងនេះបានដាក់ចេញនោះទេ។
សហរដ្ឋអាមេរិកពិចារណាឡើងវិញចំពោះពេលវេលាដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន - ảnh 1ទាហានអាមេរិកកំពុងបំពេញភារកិច្ចនៅទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន (រូបថត៖ AFP / VNA)

ប្រធានគណៈទំនាក់ទំនងការបរទេនៃសព្រឹទ្ធសភាអាមេរិក លោក Bob Menendez កាលពីថ្ងៃទី ៩ ខែមីនាថា កាលបរិច្ឆេទសម្រាប់ការដកកងទ័ពរបស់ប្រទេសនេះចេញពីប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី ១ ខែឧសភាខាងមុខនេះ អាចត្រូវបានពិចារណាឡើងវិញ ដោយសារក្រុមតាលីបង់មិនឆ្លើយតបបានតាម ការសន្យាក្នុងកិច្ចព្រមព្រៀងស្តីពីសន្តិភាពកាលពីឆ្នាំ ២០២០។

អញ្ជើញថ្លែងទៅកាន់អ្នកសារព័ត៌មាន ព្រឹទ្ធសមាជិកលោក  Menendez បានសម្តែងការព្រួយបារម្ភអំពីដំណើរការសន្តិភាពនៅអាហ្វហ្គានីស្ថាន និងបានអះអាងទៀតថា ក្រុមតាលីបង់ «មិនបានគោរពឲ្យបានច្បាស់លាស់» នូវរាល់ការសន្យា ដែលកងកម្លាំងនេះបានដាក់ចេញនោះទេ។ គួរបញ្ជាក់ថាកាលពីថ្ងៃទី ៧ ខែមីនា   រដ្ឋាភិបាលអាមេរិក បានបញ្ជាក់ពីការបើកចំហរនូវវិធានទាំងអស់ដែលទាក់ទងនឹងទាហានចំនួន ២.៥០០ នាក់កំពុងឈរជើងនៅអាហ្វហ្គានីស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ