សហរដ្ឋអាមេរិកពន្យាពេលកិច្ចប្រជុំកំពូលជាមួយបណ្តាប្រទេសឈូងសមុទ្រពែក
(VOVWORLD) - នាថ្ងៃទី ៣ ខែមេសា បណ្តាមន្ត្រីអាមេរិកបានឲ្យដឹងថា កិច្ចប្រជុំកំពូលរវាង ប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ នៃប្រទេសអារ៉ាប់នៅឈូងសមុទ្រមជ្ឈិមបូព៌ាពែកចំនួន៦ ដែលគ្រោងនឹងប្រារព្ធ ក្នុងខែ ឧសភាខាងមុខនេះនឹងត្រូវពន្យារពេលរហូតដល់ខែកញ្ញា។
សហរដ្ឋអាមេរិកពន្យាពេលកិច្ចប្រជុំកំពូលជាមួយបណ្តាប្រទេសឈូងសមុទ្រពែក |
សេចក្តីសម្រេចចិត្តពន្យាពេលខាងលើនេះត្រូវបានធ្វើឡើងក្នុងបរិបទ ដែលកំពុង មានការខ្វែងគំនិតគ្នារវាងកាតាជាមួយ សម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់ ព្រមទាំង ដោយសារអាមេរិកមិនទាន់មានរដ្ឋមន្រ្តីការបរទេសថ្មីដែលកំពុងទន្ទឹង រង់ចាំការ អនុម័តពីព្រឹទ្ធសភាអាមេរិក ចំពោះសេចក្តីសម្រេចរបស់ប្រធានាធិបតី លោក Donald Trump ដែលឧទ្ទេសនាមបេក្ខជនមួយដែលជានាយកស្ថានប័នរចារកម្ម កណ្តាល (CIA) លោក Mike Pompeo កាន់តំណែងរដ្ឋមន្តី្រក្រសួង ការបរទេសអាមេរិក៕