សហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមលើរបកគំហើញការទូតជាមួយក្រុមហាម៉ាស
(VOVWORLD) - នាថ្ងៃទី ៨ ឧសភា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu និងមន្ត្រីកំពូលផ្សេងទៀតក្នុងដំណើរបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) លោក William Burns បានប្រកាសថា មានសក្តានុពលក្នុងការសម្រេចបានរបកគំហើញការទូតជាមួយក្រុមហាម៉ាស។
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) លោក William Burns (រូបថត៖ AFP/TTXVN) |
លោក Burn បានសង្កត់ធ្ងន់ថា ការបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប ចាំបាច់ត្រូវតែជាចំណុចផ្លាស់ប្តូរឆ្ពោះទៅរកការរំពឹងទុក នៃទំនាក់ទំនងប្រសើរឡើងរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត។ ទោះជាយ៉ាងណា មេដឹកនាំអ៊ីស្រាអែលបានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះហាម៉ាស ដោយចាត់ទុកថា សំណើនេះគឺមិនអាចទទួលយកបានទាំងស្រុង។ មន្ត្រីអ៊ីស្រាអែលក៏មានការព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់អាមេរិកក្នុងការបដិសេធមិនផ្តល់អាវុធខ្លះដល់ប្រទេសនេះ។
នៅក្នុងព្រឹត្តិការណ៍ទាក់ទងផ្សេងទៀត នៅថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដោយពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារគ្រោះមហន្តរាយមនុស្សធម៌កាន់តែអាក្រក់នៅតំបន់ហ្គាហ្សាស្ទ្រីប និងការវាយប្រហាររបស់អ៊ីស្រាអែល លើទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ លោក Blinken បានកោតសរសើរចំពោះតួនាទីត្រួសត្រាយផ្លូវរបស់ ហ្ស៊កដានីក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ហ្គាហ្សា៕