សហរដ្ឋអាមេរិកសន្យាថានឹងបិទពន្ធនាគារ Guantanamo

(VOVWORLD) - លោកបានអះអាងថា ការបិទពន្ធនាគារនេះគឺជាគោលដៅរបស់សហរដ្ឋអាមេរិក ប៉ុន្តែ “មិនអាចធានាបានពេលវេលាជាក់ស្តែងណាមួយ” ដើម្បីសម្រេចគោលដៅនោះទេ។
សហរដ្ឋអាមេរិកសន្យាថានឹងបិទពន្ធនាគារ Guantanamo - ảnh 1តំបន់ពន្ធនាគារយោធាអាមេរិកនៅឈូងសមុទ្រ Guantanamo (រូបថតឯកសារ៖ AFP/TTXVN)

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken នៅថ្ងៃទី ២៥ ខែមិថុនាបានបញ្ជាក់ម្តងទៀតនូវការសន្យារបស់ខ្លួន ដើម្បីបិទពន្ធនាគារ Guantanamo ដែលមានទីតាំងនៅមូលដ្ឋានយោធាអាមេរិកក្នុងប្រទេសគុយបា ប៉ុន្តែបានសារភាពថា ពិបាកក្នុងការស្មានទុកជាមុន នៅពេលណាដែលរឿងនោះនឹងកើតឡើងដែរ។

ថ្លែងក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសបារាំង លោក Antony Blinken បានឲ្យដឹងថា នៅមានអ្នកទោសជាង ៤០ នាក់ត្រូវឃុំឃាំងនៅពន្ធនាគារ ប៉ុន្តែបញ្ហានេះគឺស្មុគស្មាញណាស់ពីព្រោះមិនមានចម្លើយចំពោះសំណួរថា តើត្រូវយកពួកគេទៅទីណា។ លោកបានអះអាងថា ការបិទពន្ធនាគារនេះគឺជាគោលដៅរបស់សហរដ្ឋអាមេរិក ប៉ុន្តែ “មិនអាចធានាបានពេលវេលាជាក់ស្តែងណាមួយ” ដើម្បីសម្រេចគោលដៅនោះទេ។

សូមគូសបញ្ជាក់ថា ពន្ធនាគារ Guantanamo ត្រូវបានបើកនៅកាលរដ្ឋបាលលោកប្រធានាធិបតី George W. Bush ដើម្បីឃុំខ្លួនជនសង្ស័យដែលត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់នៅទូទាំងពិភពលោក ក្នុងនោះមានទាំងក្រុមភេរវករដែលត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ