សហរដ្ឋអាមេរិកសន្យាប្រមូលកម្លាំងយោធាទាំងមូលដើម្បីការពារកូរ៉េខាងត្បូង
(VOVWORLD) - នាថ្ងៃទី ១៤ ខែវិច្ឆិកា ប្រធានក្រុមប្រឹក្សាសេនាធិការកងទ័ពចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បានអំពាវនាវឱ្យមានការប្រើប្រាស់កងកម្លាំងយោធារបស់អាមេរិក ដើម្បីការពារប្រទេសកូរ៉េខាងត្បូង ខណៈដែលភាគីទាំងពីរបានធ្វើកិច្ចសន្ទនាជាប្រចាំឆ្នាំ។
ប្រធានក្រុមប្រឹក្សាសេនាធិការកងទ័ពចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley (រូបថត៖ vov.vn) |
នៅក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីកិច្ចប្រជុំលើកទី៤៤ ស្តីពីគណៈកម្មការយោធាលើកទីរវាងឧត្តមសេនីយ៍ Mark Milley និងសមភាគីកូរ៉េខាងត្បូង លោកឧត្ដមសេនីយ៍ Park Han-Ki នោះលោក Mark Milley បានអះអាងសារជាថ្មីនូវការសន្យាយ៉ាងរឹងមាំនិងមិនប្រែប្រួលរបស់ អាមេរិកជាមួយកូរ៉េខាងត្បូងក្នុងការបន្តការពារប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន។
នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរក៏បានទទួលរបាយការណ៍ថ្មីៗស្តីពីស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េនិងក្នុងតំបន់ ដោយបានពិភាក្សាគ្នាអំពីវិធីរក្សារបៀបការពារដ៏រឹងមាំ និងផែនការផ្ទេរសិទ្ធគ្រប់គ្រងប្រយុទ្ធនៅសម័យសង្គ្រាមជូនទេសកូរ៉េខាងត្បូងផងដែរ៕