សហរដ្ឋអាមេរិកស្នើឱ្យស.ប.បកូរ៉េបន្តការចរចាឡើងវិញ

(VOVWORLD) - នាថ្ងៃទី ១២ ខែមករា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Robert O’Brien បានឲ្យដឹងថា សេតវិមានបានស្នើឱ្យស.ប.បកូរ៉េបន្តការចរចាឡើងវិញ។
សហរដ្ឋអាមេរិកស្នើឱ្យស.ប.បកូរ៉េបន្តការចរចាឡើងវិញ - ảnh 1  ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក  Kim Jong-un និងប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ TTXVN)

មុននោះនាថ្ងៃទី ១១ ខែមករា ស.ប.បកូរ៉េបានឲ្យដឹងថា ថ្នាក់ដឹកនាំ Kim Jong-un បានទទួលលិខិតជូនពរថ្ងៃកំណើតពីប្រធានាធិបតីអាមេរិកលោក Donald Trump ប៉ុន្តែបានបញ្ជាក់ថា ទំនាក់ទំនងផ្ទាល់ខ្លួនរវាងមេដឹកនាំទាំងពីរមិនគ្រប់គ្រាន់ដើម្បីស.ប.បកូរ៉េវិលត្រឡប់មកចូលអង្គុយតុចរចាវិញឡើយ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលស.ប.បកូរ៉េ (KCNA) បានដកស្រង់សេចក្តីថ្លែងការណ៍របស់ទីប្រឹក្សាក្រសួងការបរទេសស.ប.បកូរ៉េលោក Kim Kye Gwan ដែលសង្កត់ធ្ងន់ថា ការសន្ទនារវាងភាគីទាំងពីរអាចចាប់ផ្តើមឡើងវិញបានបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានព្រមទទួលយកសំណើទាំងអស់របស់ទីក្រុងព្យុងយ៉ាង។ ស.ប.បកូរ៉េនឹងមិនចូលរួមក្នុងរាល់កិច្ចចរចាស្ដីពីសំណើររុះរើមូលដ្ឋាននុយក្លេអ៊ែរទាំងអស់របស់ខ្លួន ជាថ្នូរនឹងការដែលអាមេរិកបន្ធូរបន្ថយទណ្ឌកម្មលើស.ប.បកូរ៉េឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ