សហរដ្ឋអាមេរិកស្វែងរកវិធីដោះស្រាយបញ្ហាជនចំណាកស្រុក​នៅព្រំដែន​ជាមួយ​ម៉ិកស៊ិក

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសលោក Blinken រួមជាមួយនឹងរដ្ឋមន្ត្រីសន្តិសុខមាតុភូមិលោក Alejandro Mayorkas និងទីប្រឹក្សាសន្តិសុខមាតុភូមិសេតវិមានលោកស្រី Liz Sherwood-Randall បានជួបជាមួយប្រធានាធិបតីម៉ិកស៊ិកលោក Lopez Obrador ។
សហរដ្ឋអាមេរិកស្វែងរកវិធីដោះស្រាយបញ្ហាជនចំណាកស្រុក​នៅព្រំដែន​ជាមួយ​ម៉ិកស៊ិក - ảnh 1ជនចំណាកស្រុកមកពី Ciudad Juarez ប្រទេសម៉ិកស៊ិក។ រូបថត៖ AFP/TTXVN

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នាថ្ងៃទី ២៧ ធ្នូ ម៉ោងនៅសហរដ្ឋអាមេរិក បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ិកស៊ិក ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដោះស្រាយស្ថានភាពជនចំណាកស្រុកនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសលោក Blinken រួមជាមួយនឹងរដ្ឋមន្ត្រីសន្តិសុខមាតុភូមិលោក Alejandro Mayorkas និងទីប្រឹក្សាសន្តិសុខមាតុភូមិសេតវិមានលោកស្រី Liz Sherwood-Randall បានជួបជាមួយប្រធានាធិបតីម៉ិកស៊ិកលោក Lopez Obrador ។ ជំនួបនេះបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលជនចំណាកស្រុកបានស្វែងរកវិធីឆ្លងកាត់ព្រំដែនម៉ិកស៊ិកចូលទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតកំណត់ត្រា រហូតដល់ ១ ម៉ឺននាក់។

បញ្ហាជនចំណាកស្រុកក៏ជាខ្លឹមសារពិភាក្សាដ៏សំខាន់មួយនៅក្នុងរដ្ឋសភាអាមេរិកទាក់ទងនឹងថវិកាបំពេញបន្ថែមសម្រាប់ផ្ដល់ជំនួយដល់អ៊ុយក្រែន និងអ៊ីស្រាអែល។ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានបដិសេធមិនអនុម័តលើកញ្ចប់ជំនួយបន្ថែមដល់ប្រទេសទាំងពីរឡើយ ប្រសិនបើគ្មានវិធានការថ្មីដើម្បីដោះស្រាយបញ្ហាជនចំណាកស្រុកនៅតាមព្រំដែនជាមួយម៉ិកស៊ិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ