សហរដ្ឋអាមេរិកអំពាវនាវឱ្យមានកិច្ចសន្ទនាស្តីអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើតប្រកបដោយតម្លាភាព
(VOVWORLD) - ក្នុងសេចក្តីថ្លែងមតិថ្មីៗនេះ អ្នកជំនួយការរងរបស់រដ្ឋមន្ត្រីការបរទេស អាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ លោក Patrick Murphy បានអំពាវនាវ ឱ្យសមាជិកក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិនរៀបចំកិច្ចចរ ចារប្រកបដោយតម្លាភាព ហើយក៏មានការចួលរួមប្រមូលមតិយោបល់ពី សហគមន៍អន្តរជាតិក្នុងដំណើរការរៀបរៀងសេចក្តីព្រាងនៃក្រមប្រតិបត្តិដើម្បី ជៀសវាងជម្លោះនៅសមុទ្រខាងកើត។
អ្នកជំនួយការរងរបស់រដ្ឋមន្ត្រីការបរទេស អាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ លោក Patrick Murphy |
លោក Murphy បានសង្កត់ធ្ងន់ថាដំណើរការចរចា គួរតែប្រពឹ្រត្តទៅនៅប្រកប ដោយតម្លាភាពនិងមានពេលវាលាសមស្របព្រមទាំងគប្បីប្រមូលមតិយោបល់ ពី សហគមន៍អន្ដរជាតិដែលធ្លាប់មានចំណាប់អារម្មណ៍យ៉ាងខ្លាំងជាស្រាប់លើ លទ្ធផលនៃការចរចារនេះផងដែរ។ យោងតាមលោកលោក Murphy ទោះបីជាអាមេរិកមិនមែនជាប្រទេសដែលមានសេចក្តីប្រកាសអំពីអធិបតេយ្យ ភាពនៅសមុទ្រខាងកើតនោះក្តី ក៏ប៉ុន្តែសមុទ្រខាងកើតជាខ្សែផ្លូវពាណិជ្ជកម្មមួយ ដ៏សំខាន់ណាស់ហេតុដូច្នេះហើយទីក្រុងវ៉ាស៊ីនតោនក៏ត្រូវយកចិត្តទុកដាក់ដល់ បញ្ហា នេះផងដែរ។ លោក Murphy បានបន្តទៀតថា សហគមន៍អន្តរជាតិបាន ផ្តោតសំខាន់លើការដោះស្រាយជម្លោះ កាត់បន្ថយភាពតានតឹង និងស្វែងរក ដំណោះស្រាយដ៏វិជ្ជមានសំដៅជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាពនៅលើសមុទ្រខាងកើតផងដែរ៕