សហរដ្ឋអាមេរិក៖ ការបាញ់ប្រហារនៅរដ្ឋអូហៃអូបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់
(VOVWORLD) - កងកម្លាំងសន្តិសុខកំពុងតាមរកជនសង្ស័យឈ្នោះ Stephen Marlow អាយុ ៣៩ ឆ្នាំដែលត្រូវបានចាត់ទុកថា បានរត់គេចខ្លួនដោយរថយន្ត។
ប៉ូលិសបិទខ្ទប់កន្លែងកើតហេតុនៃការបាញ់ប្រហារ។ (រូបថត៖ Independent/TTXVN) |
កាលពីថ្ងៃទី ៦ ខែសីហា អាជ្ញាធរអាមេរិកបានគូសបញ្ជាក់ថា មនុស្ស ៤ នាក់ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងនៅតំបន់លំនៅដ្ឋានក្នុងរដ្ឋអូហៃអូ ក្នុងឧប្បត្តិហេតុដែលបានកើតឡើងមួយថ្ងៃមុននោះ។ ប៉ូលិសកំពុងតាមរកបុរសម្នាក់ដែលជាប់សង្ស័យថាជាមនុស្សប្រដាប់អាវុធ និងគ្រោះថ្នាក់។
ប៉ូលីសនៅទីរួមស្រុក Butler បានទៅកាន់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីមានព័ត៌មានអំពីការបាញ់ប្រហារនៅវេលាថ្ងៃត្រង់ ថ្ងៃទី ៥ ខែសីហា។ កម្លាំងសន្តិសុខបានរកឃើញជនរងគ្រោះ៤នាក់ដោយគ្រាប់កាំភ្លើង ហើយបានស្លាប់ទាំងអស់នៅកន្លែងកើតហេតុ។ កងកម្លាំងសន្តិសុខកំពុងតាមរកជនសង្ស័យ ឈ្នោះ Stephen Marlow អាយុ ៣៩ ឆ្នាំដែលត្រូវបានចាត់ទុកថា បានរត់គេចខ្លួនដោយរថយន្ត។ ឥឡូវនេះ នៅតែមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការបាញ់ប្រហារនេះ នៅឡើយទេ៕