សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាមក្នុងខែមករា ឆ្នាំ ២០២២

(VOVWORLD) - ការនាំចេញនៃវិស័យសេដ្ឋកិច្ចក្នុងប្រទេសសម្រេចបាន ៨,២ ពាន់លានដុល្លារអាមេរិក កើនជាង ២០ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ ហើយវិស័យដែលមានទុនវិនិយោគពីបរទេសសម្រេចបាន ២០,៨ ពាន់លានដុល្លារអាមេរិក ថយចុះ ៣,៩% បើប្រៀបធៀបនឹងខែមុន។
សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាមក្នុងខែមករា ឆ្នាំ ២០២២ - ảnh 1រូបថត៖ vov.vn

ក្នុងរបាយការណ៍ស្ដីពីសកម្មភាពនាំចេញ នាំចូលក្នុងខែមករា ឆ្នាំ ២០២២ របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា តម្លៃប្រាក់នាំចេញទំនិញក្នុងខែមករានៅទូទាំងប្រទេសសម្រេចបានប្រមាណ ២៩ ពាន់លានដុល្លារអាមេរិក កើន ១,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ក្នុងនោះ ការនាំចេញនៃវិស័យសេដ្ឋកិច្ចក្នុងប្រទេសសម្រេចបាន ៨,២ ពាន់លានដុល្លារអាមេរិក កើនជាង ២០ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ ហើយវិស័យដែលមានទុនវិនិយោគពីបរទេសសម្រេចបាន ២០,៨ ពាន់លានដុល្លារអាមេរិក ថយចុះ ៣,៩% បើប្រៀបធៀបនឹងខែមុន។

ក្នុងខែមករា មានទំនិញចំនួន ៧ មុខ សម្រេចបានតម្លៃប្រាក់នាំចេញជាង ១ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះទូរសព្ទ និងគ្រឿងបន្លាស់មានតម្លៃនាំចេញច្រើនជាងគេ គឺ ៤ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក គ្រឿងបន្លាស់ ទំនិញតម្បាញកាត់ដេរ និងសំលៀកបំពាក់។

ក្នុងខែមករា ឆ្នាំ ២០២២ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ដោយសម្រេចបានទំហំពាណិជ្ជកម្ម ៨,៩៥ ពាន់លានដុល្លារអាមេរិកកើន ៩,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ បន្ទាប់មកគឺទីផ្សារចិន EU អាស៊ាន ជប៉ុន និងកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ