សហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលី និងឥណ្ឌាបានជម្រុញការរៀបចំកិច្ចប្រជុំជាន់ខ្ពស់លើកដំបូង
(VOVWORLD) - ទីប្រឹក្សាសន្តិសុខអាមេរិកលោក Jake Sullivan បានមានប្រសាសន៍ថា “នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់កាកសាងគៅលនយោបាយដ៏រឹងមាំនៅតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក” ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishankar (ទីមួយខាងឆ្វេង) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne (ទីពីរខាងឆ្វេង) និងរដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo (ទី ៣ ខាងឆ្វេង)។ រដ្ឋមន្រ្តីការបរទេសជប៉ុន Toshimitsu Motegi (ទីមួយខាងស្តាំ) និងនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga (ទីពីរខាងស្តាំ) (រូបថត៖ AFP / VNA) |
សហរដ្ឋអាមេរិក ជប៉ុន អូស្រ្ តាលី និងឥណ្ឌាកំពុងជំរុញការរៀបចំកិច្ចប្រជុំលើកដំបូងរវាងមេដឹកនាំនៃបណ្ដាប្រទេសក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិ បត្តិការមួយ ដែលបានហៅថាក្រុម QUAD។ តាមផែនការ ក្នុងកិច្ចប្រជុំនេះក្រុមមេដឹក នាំទាំងនេះនឹងពិភាក្សា អំពីកិច្ច សហប្រតិបត្តិការដើម្បីអនុវត្ត ន៍ជាក់ស្ដែងសម្រាប់តំបន់សមាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។ សំណើនេះត្រូវបានធ្វើឡើងក្នុងបរិបទ ដែលរដ្ឋអំណាចថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden មានគោលបំណងចង់ពង្រឹងទំនាក់ទំនងរវាងប្រទេសធំ ៗ ទាំងបួននៅក្នុងតំបន់។ ជាក់ស្ដែង ទីប្រឹក្សាសន្តិសុខអាមេរិកលោក Jake Sullivan បានមានប្រសាសន៍ថា “ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់កាកសាងគៅលនយោបាយដ៏រឹងមាំនៅតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក” ផងដែរ៕