សហរដ្ឋអាមេរិក ទាមទារឱ្យមានការស្តារបទដាក់ទណ្ឌកម្មឡើងវិញទាំងអស់របស់ អ. ស. ប ចំពោះអ៊ីរ៉ង់
(VOVWORLD) - នាថ្ងៃទី ១៩ ខែសីហា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា ប្រទេសនេះនឹងស្នើសុំឱ្យមានការស្តារបទ ដាក់ទណ្ឌកម្មឡើងវិញទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៅលើអ៊ីរ៉ង់។
ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ AFP/TTXVN) |
លោកប្រធានាធិបតី Trump បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកមានគោលបំណងចង់ស្តារស្ទើរតែទាំងអស់នូវបទដាក់ទណ្ឌកម្មរបស់ អ.ស.ប ទៅលើអ៊ីរ៉ង់។ នេះនឹងជាដំណើរការនៃការស្តារបទដាក់ទណ្ឌកម្មឡើងវិញដែលធ្លាប់ត្រូវបានអនុវត្តទៅលើប្រទេសអ៊ីរ៉ង់ រហូតដល់ពេលដែលទីក្រុងតេហេរ៉ង់សម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយក្រុម P5 + 1 (រួមមានអង់គ្លេសបារាំង អាមេរិក រុស្ស៊ី ចិន និងអាល្លឺម៉ង់) ហើយនេះមិនមែនជាវិធានការណ៍ខុសប្រក្រតីនោះឡើយ។ លោកប្រធានាធិបតី Trump ក៏បានបន្ថែមទៀតថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអញ្ជើញទៅកាន់ទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅទីក្រុងញូវ យ៉កនាថ្ងៃទី ២០ ខែសីហា ដើម្បីប្រកាសអំពីការបើកដំណើរការឡើងវិញនូវយន្តការស្តារឡើងវិញនូវបទដាក់ទណ្ឌកម្មដោយ ចោទប្រកាន់ថាអ៊ីរ៉ង់រំលោភបំពានលើកិច្ចព្រមព្រៀងអ៊ីរ៉ង់នាឆ្នាំ ២០១៥ ផងដែរ៕