សហរដ្ឋអាមេរិក និងចិនទទួលបានកិច្ចព្រមព្រៀងដំណាក់កាលទី ១ ស្ដីពីការ ពន្យារពេលពន្ធថ្មី

(VOVWORLD) -ប្រធានាធិបតីលោក Donald Trump បានឲ្យដឹងថា អាមេរិក និងចិនទទួលបានកិច្ចព្រមព្រៀងដំណាក់កាលទី ១ ដ៏ទូលំទូលាយហើយ“ចិនបានយល់ព្រមលើការផ្លាស់ប្តូររចនាសម្ព័ន្ធជាច្រើន ព្រមទាំងបញ្ជាទិញកសិផល ផលិតផលឧស្សហកម្ម និងថាមពល។

សហរដ្ឋអាមេរិកនិងចិនបានប្រកាសថា ទទួលបានផ្នែកមួយនៃកិច្ចព្រមព្រៀង ឬហៅថាកិច្ចព្រមព្រៀងដំណាក់កាលទី ១ ដើម្បីជួយបញ្ជៀសការយកពន្ធថ្មីរបស់អាមេរិកទៅលើទំនិញនាំចេញរបស់ចិនទៅកាន់អាមេរិកនាថ្ងៃទី ១៥ ខែធ្នូ។

នៅលើបណ្តាញសង្គម Twitter នាយប់ថ្ងៃទី ១២ ខែធ្នូ ប្រធានាធិបតីលោក Donald Trump បានឲ្យដឹងថា អាមេរិក និងចិនទទួលបានកិច្ចព្រមព្រៀងដំណាក់កាលទី ១ ដ៏ទូលំទូលាយហើយ“ចិនបានយល់ព្រមលើការផ្លាស់ប្តូររចនាសម្ព័ន្ធជាច្រើន ព្រមទាំងបញ្ជាទិញកសិផល ផលិតផលឧស្សហកម្ម និងថាមពល ក៏ដូចជាមុខទំនិញជាច្រើនទៀតផងដែរ ព្រមទាំងអះអាងថា អាមេរិក នឹងមិនយកពន្ធលើទំនិញចិន ដែលមានតម្លៃ ១៦០ ពាន់លានដុល្លារអាមេរិកនាថ្ងៃទី ១៥ ខែធ្នូ ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ