សហរដ្ឋអាមេរិក និងតាលីបង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព

(VOVWORLD) - ការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិកនិង តាលីបង់បានចាប់ផ្តើមនាឆ្នាំ២០១៨ ហើយត្រូវផ្អាក់យ៉ាងហោចណាស់ ២ ដង ដោយសាររងការវាយប្រហាររបស់តាលីបង់ ទៅលើទាហានអាមេរិកនាខែកញ្ញា និងខែធ្នូឆ្នាំ ២០១៩ ។
សហរដ្ឋអាមេរិក និងតាលីបង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព - ảnh 1 សមាជិកតាលីបង់នៅឯកិច្ចចរចាមួយនៅទីក្រុងដូហាប្រទេសកាតា  (រូបថត AFP / TTXVN)

នាថ្ងៃទី ២៩ ខែកុម្ភៈនៅទីក្រុងដូហានៃប្រទេសកាតាសហរដ្ឋអាមេរិកនិងតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដោយត្រួសត្រាយផ្លូវសម្រាប់ដំណើរការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន។ យោងតាមកិច្ចព្រមព្រៀងនេះ ថាកងកម្លាំងអាមេរិកនៅអាហ្វហ្គានីស្ថាននឹងធ្វើការដកទ័ពជាលើកដំបូង ប្រសិនបើរាល់លក្ខខ័ណ្ឌត្រូវបានឆ្លើយតបនិងបន្តដកកងទ័ពទាំងអស់ក្នុងករណីដែលអាចប្រព្រឹត្តិទៅក្នុងរយៈពេល ១ ឆ្នាំ ។ អាស្រ័យហេតុនេះ បញ្ចប់សង្គ្រាម ដែលអូសបន្លាយអស់រយៈពេល ១៨ ឆ្នាំរបស់អាមេរិក នៅអាហ្វហ្គានីស្ថាន។

សូមបញ្ជាក់ដែរថា ការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិកនិង តាលីបង់បានចាប់ផ្តើមនាឆ្នាំ២០១៨ ហើយត្រូវផ្អាក់យ៉ាងហោចណាស់ ២ ដង ដោយសាររងការវាយប្រហាររបស់តាលីបង់ ទៅលើទាហានអាមេរិកនាខែកញ្ញា និងខែធ្នូឆ្នាំ ២០១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ