សហរដ្ឋអាមេរិក និងតាលីបង់ពិភាក្សាអំពីដំណើរការសន្តិភាពនៅអាហ្គានីស្ថាន
(VOVWORLD) - អ្នកនាំពាក្យតាលីបង់នៅទីក្រុង Doha ប្រទេសកាតា លោក Suhail Shaheen បានឲ្យដឹងថា ប្រធានក្រុមអ្នកចរចារបស់តាលីបង់ កាលពីថ្ងៃទី ៣ ខែសីហា បានពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក អំពីដំណើរការសន្តិភាពនៅអាហ្គានីស្ថាន និងការដែលរដ្ឋាភិបាលនេះដោះលែងអ្នកទោសតាលីបង់ផងដែរ។
អ្នកនាំពាក្យតាលីបង់នៅទីក្រុង Doha ប្រទេសកាតា លោក Suhail Shaheen (រូបថត៖ AP) |
នេះជាការសំណើររបស់ភាគីតាលីបង់ មុនពេលឈានដល់ការចរចាជាមួយ មន្រ្តីរដ្ឋាភិបាល ហើយកងកម្លាំង Shaheen បានឲ្យដឹងថែមទៀតថាតំណាងភាគីតាលីបង់និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ក៏បានពិភាក្សាគ្នាអំពីការចាប់ផ្តើមឡើងវិញនូវកិច្ចចរចារនានាផ្ទៃក្នុងរបស់អាហ្វហ្គានីស្ថាន ព្រមទាំងបានសង្កត់ធ្ងន់ថាការដោះលែងអ្នកទោសដែលនៅសេសសល់គឺជាការចាំបាច់សម្រាប់ធ្វើកិច្ចចរចាផងដែរ។ នាបច្ចុប្បន្ន ក្រសួងការបរទេសសហរដ្ឋអាមេរិកមិនទាន់បានឆ្លើយតបវិញចំពោះព័ត៌មានដូចពោលខាងលើនេះទេ៕