(VOVWORLD) -“សំហវប្បធម៌វៀតណាម - ជប៉ុន” ជាផលិតផលទេសចរណ៍ដែលពោរពេញទៅដោយលក្ខណៈវិសេសវិសាលនៃវប្បធម៌ជប៉ុន នឹងត្រូវបានទីក្រុង Hoi An ខេត្ត Quang Nam បើកសម្ពោធនាពេលប្រព្រឹត្តិទៅសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ (ថ្ងៃទី ៦ ដល់ថ្ងៃទី ១១ វិច្ឆិកា)។
សំហវប្បធម៌ជប៉ុននៅ Hoi An |
“សំហវប្បធម៌វៀតណាម - ជប៉ុន” ជាផលិតផលទេសចរណ៍ដែលពោរពេញទៅដោយលក្ខណៈវិសេសវិសាលនៃវប្បធម៌ជប៉ុន នឹងត្រូវបានទីក្រុង Hoi An ខេត្ត Quang Nam បើកសម្ពោធនាពេលប្រព្រឹត្តិទៅសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ (ថ្ងៃទី ៦ ដល់ថ្ងៃទី ១១ វិច្ឆិកា)។ បរិយាកាសវប្បធម៌វៀតណាម- ជប៉ុននឹងបានបង្ហាញ តាមដងវិថី Nguyen Thi Minh Khai និងនៅជុំរិញវត្ត Cau។ នេះគឺជាកន្លែងដែលប្រព្រឹត្តិទៅសកម្មភាពប្រចាំជាច្រើនដូចជា៖ ការតាំងបង្ហាញឯកសារប្រវត្តិសាស្ត្រ លទ្ធផលបុរាណវិទ្យាអំពីការជូញដូរពាណិជ្ជកម្ម ទំនាក់ទំនងវិថីជប៉ុន នៅ Hoi An ក្នុង សតវត្សទី ១៧ តាំងបង្ហាញ bonsai វៀតណាម ជប៉ុន ល្បែងកម្សាន្តវៀតណាម ជប៉ុន និងបង្រៀនកែច្នៃម្ហូបអាហារ Hoi An ជប៉ុនជាដើម៕