ហាណូយចាប់ផ្តើមគំរោងការណ៍ដែលបំរើឲ្យឆ្នាំវៀតណាមជាប្រធានជាប្តូវែនរបស់អាស៊ាន ២០២០ និង Seagames លើកទី ៣១

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ធ្នូ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីចាប់ផ្តើមដំណើរការសាងសង់ដំណាក់កាលទី ២ នៃគំរោងការណ៍កសាងស្ពានអាកាសនៅប្រសព្វចរាចរណ៍ An Duong – វិថី Thanh Nien។ 
ហាណូយចាប់ផ្តើមគំរោងការណ៍ដែលបំរើឲ្យឆ្នាំវៀតណាមជាប្រធានជាប្តូវែនរបស់អាស៊ាន ២០២០ និង Seagames លើកទី ៣១  - ảnh 1 ហាណូយចាប់ផ្តើមគំរោងការណ៍ដែលបំរើឲ្យឆ្នាំវៀតណាមជាប្រធានជាប្តូវែនរបស់អាស៊ាន ២០២០ និង Seagames លើកទី ៣១ (baogiaothong.vn)

(VOVworld) – នាព្រឹកថ្ងៃទី ២៩ ធ្នូ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីចាប់ផ្តើមដំណើរការសាងសង់ដំណាក់កាលទី ២ នៃគំរោងការណ៍កសាងស្ពានអាកាសនៅប្រសព្វចរាចរណ៍ An Duong – វិថី Thanh Nien។ ថ្លែងមតិក្នុងពិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានឲ្យដឹងថា៖ ដំណាក់កាលទី ១ នៃគំរោងការណ៍សាងសង់ស្ពានអាកាសនៅប្រសព្វចរាចរណ៍ An Duong – វិថី Thanh Nien ត្រូវបានដាក់ឲ្យដំណើរការចាប់ពីខែតុលាឆ្នាំ ២០១៨ ដែលរួមចំណែកជាជំហានៗសុក្រិតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចរារណ៍នៅទីក្រុងហាណូយ។ ដំណាក់កាលទី ២ នៃគំរោងការណ៍គឺសំដៅតភ្ជាប់ព្រលានយន្តហោះអន្តរជាតិ Noi Bai ទៅដល់មជ្ឈមណ្ឌលទីក្រុងហាណូយ ដើម្បីបំរើឲ្យឆ្នាំវៀតណាមជាប្រធានប្តូរវែនរបស់អាស៊ាន ២០២០ និង Seagames លើកទី ៣១ ឲ្យបានទាន់ពេលវេលា។ គួរបញ្ចាក់ផងដែរថា ដំណាក់កាលទី ២ នៃគំរោងការណ៍មានប្រវែងប្រណាន ៣,៧ គីឡូម៉ែត្រ ដែលគ្រោងនឹងសម្រេចក្រោយ ១ ឆ្នាំនៃការសាងសង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ