ហាណូយត្រូវនាំមុខក្នុងការផ្លាស់ប្តូរថ្មី

ហាណូយត្រូវនាំមុខក្នុងការផ្លាស់ប្តូរថ្មី - ảnh 1
ប្រធានរដ្ឋសភា៖ហាណូយត្រូវនាំមុខក្នុងទូទាំងប្រទេសអំពីការផ្លាស់ប្តូរថ្មីលើកកំពស់ ប្រសិទ្ធភាពសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន។

         VOV-នាព្រឹកថ្ងៃទី១០កក្កដាប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung
បាន​អញ្ចើញចូលរួមពិធីបើកសម័យប្រជុំលើកទី៥ក្រុមប្រឹក្សាប្រជាជនទីក្រុង
ហាណូយ។ ថ្លែងមតិនៅកិច្ចប្រជុំប្រធានរដ្ឋសភា Nguyen Sinh Hung វាយតំលៃ​
ខ្ពស់​លទ្ធផលអនុវត្ត​គោលដៅភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមធានាសន្តិសុខ
ការពារ​ជាតិរបស់ទីក្រុងនិង​ចាត់ទុកថារាល់លទ្ធផលនេះនឹងជាបុព្វបទរួម
ចំណែកសំខាន់​ក្នុងការអនុវត្តដ៍ជោគជ័យ​សេចក្តីសំរេចចិត្តរបស់មជ្ឈឹមនិង
របស់ទីក្រុងក្នុងឆ្នាំ​២០១២។ ជាពិសេស ប្រធាន​រដ្ឋសភា​ Nguyen Sinh Hung 
ចង់ឲ្យទីក្រុងហាណូយ​ត្រូវនាំមុខក្នុងទូទាំងប្រទេសអំពី​ការ​បន្តផ្លាស់ប្តូរថ្មី
លើកកំពស់ថែមទៀតប្រសិទ្ធ​ភាពសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន​ទីក្រុង ពិសេសគឺបណ្ដាសម័យប្រជុំក្រុម​ប្រឹក្សាប្រជាជន។ តាមនោះក្រុមប្រឹក្សា
ប្រជាជន​ទីក្រុងបង្កើនថែមទៀតសកម្ភាព​ឃ្លាំមើលនៅសម័យប្រជុំនិងក្នុង
រយៈពេល​ពាក់កណ្ដាល​សម័យប្រជុំចំនួន២ជា​បន្តបន្ទាប់ ផ្លាស់ប្តូរថ្មីសកម្មភាព
សួរដេញដោលនិង​ឆ្លើយការសួរ​ដេញ​ដោល នាំ​សកម្មភាពសួរដេញដោលក្លាយ ទៅជាសកម្មភាពប្រចាំមួយក្នុងចំណោម​សកម្មភាពប្រចាំ ជារបៀបឃ្លាំមើល ផ្ទាល់និងប្រកបដោយមានប្រសិទ្ធភាពចំពោះ​ក្បាល​ម៉ាស៊ីនរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ