ហាណូយទទួលភ្ញៀវចំនួន ១២២ ០០០ នាក់ក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ
(VOVWORLD) - គោលដៅទេសចរណ៍មួយចំនួននៅទីក្រុងហាណូយ ដែលទាក់ទាញបានភ្ញៀវច្រើនកុះករដូចជា៖ មណ្ឌលកេរ៌្តិ៍ដំណែល Van Mieu-Quoc Tu Giam សួនសត្វទីក្រុងហាណូយ និងព្រះបរមរាជវាំង Thang Long ជាដើម។
មណ្ឌលកេរ៌្តិ៍ដំណែល Van Mieu-Quoc Tu Giam (រូបថត៖ TTXVN) |
ក្នុងរយៈពេល ៧ ថ្ងៃនៃបុណ្យតេតប្រពៃណីជាតិ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ទីក្រុងហាណូយបានទទួលភ្ញៀវប្រមាណ ១២២ ពាន់នាក់ សម្រេចបានជិត ៥០% ចំនួនភ្ញៀវទេសចរសរុប បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ គោលដៅទេសចរណ៍មួយចំនួននៅទីក្រុងហាណូយ ដែលទាក់ទាញបានភ្ញៀវច្រើនកុះករដូចជា៖ មណ្ឌលកេរ៌្តិ៍ដំណែល Van Mieu-Quoc Tu Giam សួនសត្វទីក្រុងហាណូយ និងព្រះបរមរាជវាំង Thang Long ជាដើម។ ដើម្បីធានាសុវត្ថិភាពក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ គោលដៅទេសចរណ៍ទាំងអស់សុទ្ធតែមិនបានរៀបចំ ឬកាត់បន្ថយទ្រង់ទ្រាយនៃព្រឹត្តិការណ៍ និងសកម្មភាព ក្នុងឱកាសបុណ្យតេត សំដៅកាត់បន្ថយការប្រមូលផ្ដុំមនុស្សច្រើន។ ទន្ទឹមនឹងនេះ គោលដៅទេសចរណ៍ទាំងអស់ក៏បានអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕