|
ពិធីទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរអន្តរជាតិដំបូងដែលមកក្រុងហាណូយក្នុងឆ្នាំ២០១៧ |
(VOVworld) - នាម៉ោង៦ព្រឹកថ្ងៃទី១ មករា ឆ្នាំ២០១៧ នៅអាកាសយានដ្ឋាន
អន្តរជាតិ Noi Bai រដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីទទួលស្វាគមន៍ភ្ញៀវទេសចរ
អន្តរជាតិដំបូងដែលមកក្រុងហាណូយក្នុងឆ្នាំថ្មី២០១៧។រួមជាមួយកម្មវិធីសិល្បៈ
ប្រពៃណីដ៏វិសេសវិសាល តំណាងស្ថាប័នសមត្ថកិច្ចទីក្រុងហាណូយបានជូនផ្កា
អបអរសាទរចំពោះភ្ញៀវទេសចរអន្តរជាតិដំបូងក៏ដូចជាសមាជិកផ្សេងៗទៀតក្នុង
ក្រុមភ្ញៀវទេសចរនេះផងដែរ។
នាព្រឹកថ្ងៃដដែល នៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat មន្ទីរទេសចរ
ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបានសហការជាមួយសមាគមន៍ ទេស
ចរណ៍ទីក្រុងរៀបចំពិធីទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរអន្តរជាតិដំបូង ដែលមក
ទីក្រុងនេះផងដែរ៕