ហាណូយបូកសរុបកម្មវិធីលើកកំពស់គុណភាពនិងកម្លាំងប្រកួតប្រជែងរបស់សេដ្ឋកិច្ចរដ្ឋធានី

(VOVworld) - នាថ្ងៃទី២៤ មិថុនា គណៈកម្មាធិការបក្សទីក្រុងហាណូយបានរៀបចំ
សន្និសីទបូកសរុបកម្មវិធីលើកកំពស់គុណភាព ប្រសិទ្ធិភាពនិងកម្លាំងប្រកួតប្រជែង អភិវឌ្ឍន៍សេដ្ឋកិច្ចរដ្ឋធានីលឿននិងនិរន្តភាពក្នុងដំណាក់កាលឆ្នាំ២០១១-២០១៥។បណ្ដាតំណាងបានឯកភាពថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ គណៈកម្មាធិការបក្ស
ទីក្រុងហាណូយបានប្រមូលផ្ដុំអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវការផ្ដើមគំនិត
គោលនយោបាយធំៗរបស់មជ្ឈឹមស្ដីពីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ ស្កាត់អតិផរណា ធានាសុខុមាលភាពសង្គម ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ច។ថ្លែង
មតិនៅទីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហា ណូយលោក Nguyen The
Thao បានឲ្យដឹងថា នាពេលខាងមុខ ហាណូយបន្ត កំណត់គោលដៅអភិវឌ្ឍន៍
សេដ្ឋកិច្ចលឿននិងនិរន្តភាព ក្នុងនោះយកចិត្តទុកដាក់ ជាពិសេសដល់ការអភិ
វឌ្ឍន៍បច្ចេកវិទ្យាខ្ពស់៖

“មុនបង្អស់ក្នុងរយៈពេលខ្លី ត្រូវដោះស្រាយការលំបាក់ ដើម្បីប្រមូលផ្ដុំជំរុញអាជីវ
កម្ម ស្ដារផលិតកម្ម ស្ថិរភាពតំលៃ។ក្នុងរយៈពេលយូរអង្វែង ត្រូវអនុវត្តដំណោះ ស្រាយទាំងអស់សំដៅជំរុញខ្លាំងសេដ្ឋកិច្ចបញ្ញាលើគ្រប់វិស័យ ក្នុងនោះយកចិត្ត ទុកដាក់ដល់បច្ចេកវិទ្យាខ្ពស់និងសេវាកម្មមានគុណភាពខ្ពស់ទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ