|
ហាណូយលើកដម្កើងបណ្ដាអ្នកជាប់លេខមួយ។ |
VOV-ថ្នាក់ដឹកនាំទីក្រុងហាណូយនាយប់ថ្ងៃទី២៦សីហាបានរៀបចំពិធី
លើកដម្កើងអ្នកជាប់លេខមួយឆ្នើមដែលជាប់សញ្ញាប័ត្រមហាវិទ្យាល័យ សាលាសភាបណ្ឌិតចំនួន៣៨២នាក់នៅទីក្រុងហាណូយនិងអ្នកជាប់លេខ
មួយចូលមហាវិទ្យាល័យឆ្នាំ២០១២ចំនួន២៤នាក់។ ថ្លែងមតិនៅពិធី លេខា
គណៈកម្មាធិការបក្សទីក្រុងហាណូយ Pham Quang Nghi បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋជានិច្ចកាលគោរពជួបញ្ញាជននិងកំណត់ថានេះជាប្រភពកំលាំង សំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ។
“ប្អូនៗដែលត្រូវបានលើកដម្កើងជាកិត្តិយសមោទនភាពដ៏ធំធេងប៉ុន្តែ នេះត្រឹមតែជាចំណុចចាប់ផ្ដើមមួយក្នុងដំណើរការខិតខំប្រឹងប្រែងថ្មី។ បក្ស
ភាគរដ្ឋអំណាចនិងប្រជាជនទីក្រុងជានិច្ចកាលជឿជាក់ទៅលើវឌ្ឍន៍ភាព
ឥតឈប់ឈររបស់ប្អូនៗ និងសង្ឃឹមថាប្អូនបន្តទទួលបានស្នាដៃខ្ពស់ជាងទៀត ក្នុងការរៀនសូត្រនិងការងារ រួមចំណែកធ្វើឲ្យភ្លឺស្វាងប្រទេសជាតិកសាង
រដ្ឋធានីវីវភាព កសាងប្រទេសជាតិឲ្យកាន់តែសម្បូរុងរឿងអរិយ្យធម៍៕”