ហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយក្នុងនិន្នាការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចដែលមិនប្រើប្រាស់សាច់ប្រាក់

(VOVWORLD) - ព្រឹត្តិការណ៍ Banking Vietnam 2019 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩ នៅទីក្រុងហាណូយ ក្រោមប្រធានបទ “ហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយក្នុងនិន្នាការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចមិនប្រើប្រាស់សាច់ប្រាក់”។

Banking Vietnam 2019 គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាធនាគារ ដោយធនាគាររដ្ឋវៀត ណាម (NHNN) និងសម្ព័ន្ធក្រុមហ៊ុនទិន្នន័យអន្ដរជាតិ (IDG) រួមសហការរៀបចំឡើង ដើម្បីបង្ហាញនូវសមិទ្ធិផលថ្មីៗ អំពីបច្ចេកវិទ្យាទំនើបនិងការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានក្នុងការបង្កើតឡើងផលិតផលនិងសេវាកម្មធនាគារថ្មី។ បច្ចុប្បន្ននេះ វៀត ណាមកំពុងខិតខំប្រឹងប្រែង កសាងនិងឆ្ពោះទៅការប្រតិបត្តិយុទ្ធសាស្ត្រជាតិ អំពីហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ។  គម្រោងអភិវឌ្ឍន៍ការទូទាត់មិនប្រើប្រាស់សាច់ប្រាក់នៅវៀត ណាមដំណាក់កាល ២០១៦ - ២០២០ ដែលកំពុងឈានដល់ឆ្នាំចុងក្រោយ ជាមួយគោល ដៅនៃការសម្រេចបានសមាមាត្រនៃសាច់ប្រាក់នៅលើមធ្យោបាយទូទាត់សរុបនៅកម្រិតទាបជាង ១០%។  ហេតុដូច្នេះ  ធនាគារដ្ឋវៀតណាមបានសម្រេចចិត្តជ្រើសរើសប្រធានបទសម្រាប់  Banking Vietnam 2019 គឺ “ហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយក្នុងនិន្នាការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចមិនប្រើប្រាស់សាច់ប្រាក់” ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់ស្ថាប័នមានសមត្ថកិច្ច អង្គការក្នុងនិងក្រៅប្រទេស ធានានូវការអនុលោមតាមគោលការណ៍ណែនាំ និងគោលនយោបាយសំខាន់ៗរបស់ផ្នែកធនាគារក្នុងរយៈពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ