ហ្វាំងឡង់រៀបចំព្រឹត្តិតការណ៍ទាក់ទិនដល់រុក្ខកម្មនៅវៀតណាម

(VOVWORLD) - នៅសន្និសីទកាសែតក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១០០ ទិវាបុណ្យជាតិសាធារណៈរដ្ឋហ្វាំងឡង់ (ថ្ងៃទី ៦ ធ្នូ ឆ្នាំ ២០១៧) ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំនៅវៀតណាម លោក  Kari Kahilouto បានឲ្យដឹងថា៖ រុក្ខកម្មគឺជាវិស័យសហប្រតិបត្តិការសំខាន់យូរអង្វែងមួយរវាងវៀតណាមនិងហ្វាំងឡង់។ 
ហ្វាំងឡង់រៀបចំព្រឹត្តិតការណ៍ទាក់ទិនដល់រុក្ខកម្មនៅវៀតណាម - ảnh 1 ហ្វាំងឡង់រៀបចំព្រឹត្តិតការណ៍ទាក់ទិនដល់រុក្ខកម្មនៅវៀតណាម

(VOVworld) – នៅសន្និសីទកាសែតក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១០០ ទិវាបុណ្យជាតិសាធារណៈរដ្ឋហ្វាំងឡង់ (ថ្ងៃទី ៦ ធ្នូ ឆ្នាំ ២០១៧) ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំនៅវៀតណាម លោក Kari Kahilouto បានឲ្យដឹងថា៖ រុក្ខកម្មគឺជាវិស័យសហប្រតិបត្តិ ការសំខាន់យូរអង្វែងមួយរវាងវៀតណាមនិងហ្វាំងឡង់។ ដូច្នេះស្ថានទូតហ្វាំងឡង់សហការ ជាមួយដៃគូចំនួន ៣ នៅវៀតណាមនឹងរៀបចំសិក្ខាសាលាស្តីពីការដាំព្រៃឈើនិងពាណិជ្ជកម្មឈើនាថ្ងៃទី ២៤ វិច្ឆិកា។ នាថ្ងៃទី ២៥ វិច្ឆិកា នៅទីក្រុងហាណូយពិធីដាំដើមឈើលើវិថី Tran Thai Tong វិថី Ton That Thuyet និងវិថី Pham Van Bach នឹងត្រូវបានរៀបចំឡើង សំដៅជួយជ្រោមជ្រែងពិធីរំលើកខួបអនុស្សាវរីយ៍លើកទី ១០០ ទិវាបុណ្យជាតិហ្វាំងឡង់ ចំណងមិត្តភាពរវាងប្រទេសទាំងពីរនិងសារៈសំខាន់នៃការកសាងទីក្រុងបៃតងនិរន្តរភាព។ នាថ្ងៃទី ២៧ វិច្ឆិកា ពិធី ប្រកាសសេចក្តីសម្រេចស្តីពីការដាក់ឲ្យដំណើរការប្រព័ន្ធឃ្លាំមើលបំរ៉ែបំរួលធនធានព្រៃនឹងប្រារព្ធឡើងនៅទីក្រុងហាណូយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ