ហ្វាំងឡុងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិក្នុងការអភិវឌ្ឍរបស់វៀតណាមហើយគាំទ្រការអនុម័តលើកិច្ចព្រមព្រៀង EVFTA

(VOVWORLD) - នាថ្ងៃទី២៦ ខែកញ្ញា នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសាធារណៈ រដ្ឋហ្វាំងឡង់ ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍វៀតណាមលោក Truong Hoa Binh បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីហ្វាំងឡង់លោក Antii Rinne។ 
ហ្វាំងឡុងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិក្នុងការអភិវឌ្ឍរបស់វៀតណាមហើយគាំទ្រការអនុម័តលើកិច្ចព្រមព្រៀង EVFTA - ảnh 1ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍វៀតណាមលោក Truong Hoa Binh (ខាងឆ្វេង) បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីហ្វាំងឡង់លោក Antii Rinne (រូបថត៖ baodauthau.vn)

  នៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងមិត្តភាពប្រពៃណីដែលត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ក្នុងអំឡុងពេលជិតពាក់ កណ្ដាលសតវត្សកន្លងមកនេះរវាងវៀតណាមនិងហ្វាំង ឡង់ ព្រមទាំងសម្ដែងនូវគោលបំណងចង់អោយទំនាក់ទំនងរវាងប្រទេសទាំងពីរ រីកចម្រើនកាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃលើវិស័យនយោបាយ ពាណិជ្ជ កម្ម វិនិយោគ បរិស្ថាន អប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្របច្ចេកវិទ្យា។ ក្រៅពីនោះ លោកឧប នាយករដ្ឋមន្រ្តីវៀតណាមក៏មានគោលបំណងថា ភាគីទាំងពីរនឹង ដំណើរការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកអំពីការកសាងប្រព័ន្ធសន្តិសុខ សង្គមប្រកបដោយប្រសិទ្ធភាព រួមចំណែកធានាសមភាពសង្គមផងដែរ។

        ជាការឆ្លើយតប នាយករដ្ឋមន្រ្តីលោក Antii Rinne បានសង្កត់ធ្ងន់ថា ហ្វាំង ឡង់មានគោលបំណងចង់ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យសេដ្ឋកិច្ច បរិស្ថាន ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ អប់រំ និងបណ្ដុះបណ្ដាល ក៏ដូចជាលើវិស័យផ្សេងៗទៀតដ៏សមស្របនឹងការយកចិត្ត ទុកដាក់និងសក្ដានុភាពនៃភាគីទាំងពីរផងដែរ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ ធ្ងន់ថា ហ្វាំងឡង់គាំទ្រហើយនឹងខិតខំប្រឹងប្រែងជំរុញអោយកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម-EU (EVFTA) ត្រូវ បានអនុម័តនិងចូលជាធរមានយ៉ាងឆាប់ៗ តាមនោះបង្កើតកម្លាំងចលករសម្រាប់ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគរវាងវៀតណាមជាមួយ ប្រទេសជាសមាជិក EU នានាដែលក្នុងនោះមានហ្វាំងឡង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ