ហ្វាំងឡង់ និងស៊ុយអែត ចូលរួមជាមួយណាតូក្នុងសមយុទ្ធរួមគ្នា

(VOVWORLD) - នៅថ្ងៃទី ៥ ខែមិថុនា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានចាប់ផ្តើមសមយុទ្ធប្រចាំឆ្នាំ BALTOPS លើកទី ៥១ ដោយមានការចូលរួមពីប្រទេសចំនួន ១៦ ដែលក្នុងនោះមានប្រទេសចំនួនពីរ ដែលកំពុងស្វែងរកការចូលជាសមាជិកសម្ព័ន្ធភាពយោធានេះ គឺហ្វាំងឡង់ និងស៊ុយអែត។ 
ហ្វាំងឡង់ និងស៊ុយអែត ចូលរួមជាមួយណាតូក្នុងសមយុទ្ធរួមគ្នា - ảnh 1រូបភាព៖៉ AFP/TTXVN

ក្រៅពីហ្វាំងឡង់ និងស៊ុយអែត ប្រទេសដែលបានបញ្ជូនកងកម្លាំងទៅចូលរួមសមយុទ្ធ រួមមាន បែលហ្ស៊ិក ប៊ុលហ្គារី ដាណឺម៉ាក អេស្តូនី បារាំង អាល្លឺម៉ង់ ឡាតវី លីទុយអានី ហូឡង់ ន័រវេស ប៉ូឡូញ តួកគី ចក្រភពអង់គ្លេស និងអាមេរិក។ ប្រទេសស៊ុយអែតដើរតួនាទីជាម្ចាស់ផ្ទះនៃការធ្វើសមយុទ្ធនេះ។

យោងតាមផែនការ សមយុទ្ធនៅលើសមុទ្របាល់ទិកនឹងអូសបន្លាយពីថ្ងៃទី ៥-១៧ ខែមិថុនា ដោយមានការចូលរួមពីយុទ្ធជនចំនួន ៧.០០០ នាក់ យន្តហោះចំនួន ៧៥ គ្រឿង និងនាវាចម្បាំងគ្រប់ប្រភេទចំនួន ៤៥ គ្រឿង។ ដំណាក់កាលសំខាន់ចំនួនពីរ នៃសមយុទ្ធ រួមមានសកម្មភាពហ្វឹកហ្វឺនដើម្បីបង្កើនសមត្ថភាពប្រយុទ្ធ និងការហ្វឹកហ្វឺន សម្របសម្រួលរវាងបណ្តាកងកម្លាំង។ សមុទ្របាល់ទិកគឺជាតំបន់ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់អង្គការណាតូ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ