|
ក្រុមឧទ្ទាមអ៊ីស្លាម Abu Sayyaf (រូបថត៖AP) |
(VOVworld) - អ្នកនាំពាក្យកងទ័ពហ្វីលីពីនលោក Filemon Tan ប្រកាសថា ក្រុម
ឧទ្ទាមអ៊ីស្លាម Abu Sayyaf នាថ្ងៃទី១៧ កញ្ញា បានដោះលែងចំណាប់ខ្មាំងមួយនាក់ជា
ជនជាតិន័រវេស ដែលត្រូវបានចាប់ពង្រត់មុននេះជិត១ឆ្នាំ។ចំណាប់ខ្មាំង ឈ្មោះ
Kjartan Sekkingstad និងប្រជាពលរដ្ឋកាណាដាឈ្មោះ Robert Hall និង John Ridsdel
ត្រូវចាប់ពង្រត់កាលពីខែកញ្ញាឆ្នាំ២០១៥ នៅតំបន់ទេសចរណ៍មួយ នៅ Davao del
Norte។មានព័ត៌មានឲ្យដឹងថាគេ ត្រូវបង់ថ្លៃលោះសំរាប់ប្ដូរយកសេរីភាព របស់
លោក Sekkingstad ប៉ុន្តែមជ្ឈដ្ឋានមន្ត្រីហ្វីលីពីនមិនអាចបញ្ជាក់នូវប្រការ នេះបាន
ឡើយ។ មុននោះ ក្រុមឧទ្ទាម Abu Sayyaf បានសម្លាប់ចំណាប់ខ្មាំង Ridsdel និង
Hall នាខែមេសានិងខែមិថុនាកន្លងទៅ៕