ហ្វីលីពីនគាំទ្រការអំពាវនាវរបស់អាមេរិកស្តីពីសំណូមពរ “៣ បញ្ឈប់” នៅសមុទ្រខាងកើត
|
ហ្វីលីពីនគាំទ្រការអំពាវនាវរបស់អាមេរិកស្តីពីសំណូមពរ “៣ បញ្ឈប់” នៅសមុទ្រខាងកើត (Image: VNA) |
(VOVworld) – នាថ្ងៃទី ៤ សីហា រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Albert
del Rosario បានឲ្យដឹងថា៖ ប្រទេសនេះនឹងគាំទ្រការអំពាវនាវរបស់អាមេរិក
ស្តីពីការ បញ្ឈប់សកម្មភាពសាងសង់នៅតំបន់ជំលោះលើសមុទ្រខាងកើត
ដោយមិនអើពើ ដល់គោលជំហររបស់ចិនដែលចាត់ទុកថា៖ មិនគប្បីលើល
យកបញ្ហានេះយក ពិភាគ្សារ នៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើក
ទី ៤៨ (AMM ៤៨) ដែលកំពុង ប្រព្រឹត្តទៅនៅរដ្ឋធានី Kuala Lumpur របស់
ម៉ាឡេស៊ីនោះឡើយ។ រដ្ឋមន្ត្រីការបរទេស Del Rosario បានឲ្យដឹងថា៖ ហ្វីលីពីន
ត្រៀមខ្លួនជាស្រេច ជួយបន្ធូស្រាលភាពតានតឹងនៅសមុទ្រខាងកើត ក្នុងករណី
ចិននិងភាគីទាក់ទិន នានាយល់ព្រម។ ក្រៅពីនោះ ហ្វីលីពីនមានផែនការលើក
យកបញ្ហានៅសមុទ្រខាងកើតមកពិភាគ្សារនៅ AMM លើកទី ៤៨ ផងដែរ៕